ដល់ក! ចន ច័ន្ទលក្ខិណា ត្រូវ​នារី​ម្នាក់​ជេរ​ដៀល​ធ្ងន់ៗ​ថា «​មីចោរ​សត្វ​ពីងពាង​កញ្ចាស់ និង​ដាក់​ទំនាយ​ឲ្យ​ស្លាប់​មួ​យ​ពូជ​»

0
30

(ភ្នំពេញ)៖ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាតារាសម្តែង និងប្រធាន «សមាគមសិល្បករខ្មែរ» មុននេះបន្តិច ត្រូវបាននារីវ័យក្មេងម្នាក់ ប្រលះកប់ៗមាត់ ដោយចាត់ទុកអ្នកនាង ចន ច័ន្ទលក្ខិណា ថាជាស្រីសត្វពីងពាងកញ្ចាស់ និងបានប្រមាថឲ្យស្លាប់ មួយពូជទៀតផង។

ជុំវិញករណី នៃការជេរប្រមាថធ្ងន់ ពីសំណាក់នារីវ័យក្មេង ដែលប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុកឈ្មោះ «ឃុន ចិន្តា» វាយប្រហារនេះដែរ ភ្លាមៗនោះ សាមីខ្លួនអ្នកនាង ចន ច័ន្ទលក្ខិណា បានផ្ទុះប្រតិកម្មឆ្លើយតបវិញថា «ស្រីម្នាក់នេះខួរក្បាលសត្វ ឬក៏មនុស្ស? លោក Heng Loong អ្នកផុសបែរជាមកជេរឯង យី គិត ទៅមនុស្សយើងសម្បូរពួកអគតិ ពួកបំពាន ពួកលាបពណ៌ទាំងស្រី ទាំងប្រុសច្រើនម៉្លេះ?»។

អ្នកនាង ចន ច័ន្ទលក្ខិណា បាននិយាយទៀតថា «បើគ្រាន់តែប៉ុណ្ណេះ គឺបំពាននិងគ្មានយុត្តិធម៌ទៅហើយ ទំរាំរឿងផ្សេងទៀត យ៉ាងម៉េចទៅវិញ សម្បូរណាស់ពពួកមនុស្សសម្លាប់គេ ហើយចោទ និងទំលាក់កំហុសដាក់អ្នកដទៃ កុំអាងតែយករូបអ្នកដទៃ មកធ្វើជា Acc ខ្លួនឯង ហើយដើរជេរអ្នកដទៃ ហើយចូលចិត្តធ្វើខ្លួនថោកៗ Add ខ្ញុំដើម្បីជេរ!»។

តារាសម្តែងសម្បូររឿងអាស្រូវ អ្នកនាង ចន ច័ន្ទលក្ខិណា បានបន្ថែមថា «ពូជពួកនាងថោកៗណាស់ បើថាខ្ញុំជាពីងពាងកញ្ចាស់ នាងគឺជាឈ្លើងសង្គមឈាមដង្កូវ។ តៃហោងទាំងពូជគឺពូជនាងហ្នឹងហើយ ព្រោះជាពូជរត់ចោលស្រុក ពូជចោរពានវាំង អត់ចង់ផុសទេ តែចង់បញ្ជាក់ថា ពួកនេះសម្បូរពួកខួរក្បាលរាក់ៗ!»។

ជាការកត់សម្គាល់ នេះពុំមែនទើបជាលើកទី១នោះទេ សម្រាប់អ្នកនាង ចន ច័ន្ទលក្ខិណា ដែលកន្លងមកនាងតែងតែ រងនូវការរិះគន់ ជេរប្រមាថធ្ងន់ៗ តាមរយៈសង្គ្រាមពាក្យសម្តី ជាមួយអ្នកលេងបណ្តាញសង្គមហ្វេស និងតារាសិល្បៈរួមអាជីពមួយចំនួន ផ្សេងទៀត៕

ប្រភព៖ Khmertalking

LEAVE A REPLY

Please enter your comment!
Please enter your name here