ពេលគេសួរថាហេតុអ្វីបានជាលោកមិនពាក់គ្រឿងអលង្ការ! តើលោក ឧកញ៉ា ម៉ុង ឬទ្ធី ឆ្លើយថាម៉េច?

0
115

ខេត្តព្រះសីហនុ៖ មិនមែនទើបតែល្បីីទេសេដ្ធីស្រុកខ្មែរគឺលោក ឧកញ៉ា ម៉ុង ឬទ្ធី ដែលល្បីថាជាឧកញ៉ាមួយរូបដែលមានចិត្តធម៍តែងតែជួយអ្នកក្រីក្រនិងប្រើប្រាស់ជីវីតរបស់លោករស់នៅតាមបែបសាមញបំផុតដូចប្រជាពលរដ្ធទូទៅដូច្នោះដែរ។

ជាក់ស្តែងពេលថ្មីៗនេះលោកបានទៅចូលរួមពិធីមង្គលការមួយនៅក្នុងខេត្តព្រះសីហនុដោយលោកបានតុបតែខ្លួនយ៉ាងសាមញបំផុតដែលធ្វើឲ្យភ្ញៀវដែលចូលរួមក្នុងកម្មពិធីមង្គលការចោទសួរលោកថាហេតុអ្វីបានជាលោកមិនពាក់គ្រឿងអលង្ការហ៊ឺហាដូចគេដទៃ?

លោកបានសរសេររៀបរាប់នៅលើបណ្តាញសង្គមថា៖  “វេលាម៉ោង​ ១០ព្រឹក​ ថ្ងៃ​សុក្រ ​ទី​៥​ ខែមករា​ ឆ្នាំ​២០១៨ ​មកចូលរួម​កាត់សក់​ការកូ​នប្រុសលោក​ផេង​ មុិន​ មេឃុំ​កែវផុសរៀប​​ការនៅផ្ទះ​ខាងស្រីឃុំជើងគោ​ ស្រុកព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ។ ក្រុមអ្នក​ភ្នួង​មកសុំថត​ជាមួយ​បានពោលថា​សោកស្តាយណាស់​ ដែលមិនបាន​តែងខ្លួនជូនលោកអុំ​អោយបានឡូយនឹងគេ​ ម្នាក់​ទៀតខ្សឹប​សួថា​លោកអុំក្រែងជាអ្នកមាន​ហេតុអី​បានជា​អត់មាន​នាឡិការ​ និង​ចិញ្ចៀនពាក់នឹងគេអីចឹង​ខ្ញុំ​មិនដឹងឆ្លើយ​ថាម៉េចទេបើអត់មានមែន”។

LEAVE A REPLY

Please enter your comment!
Please enter your name here