ថន ដា​រ៉ា ទៅដល់ប្រទេស ថៃ ហើយ​ហេតុអ្វី​មិន​ទៅ​ជួប​មុខ​ស្វាមី ?

0
33

ជាច្រើន​ខែ​មកហើយ​ដែល ថន ដា​រ៉ា បានមក​រស់នៅ​ស្រុក​ខ្មែរ​វិញ មិនឃើញ​នាង​វិលត្រឡប់​ទៅ​ប្រទេស ថៃ ដើម្បី​នៅ​ជុំ​ស្វាមី​របស់​នាង​ដូច​មុន រហូត​មាន​លេចឮ​ព័ត៌មាន​ថា តារា​រូបនេះ​បែកបាក់​គ្នា​ជាមួយ​ស្វាមី​ហើយ ដូច្នេះហើយ​ទើប​នៅ​ដើមឆ្នាំ ២០១៨ នេះ​ពេលដែល​នាង​ចេញទៅ​លំហែកាយ​នៅ​ប្រទេស ថៃ បែរជា​មិនបាន​ចូលទៅ​លេង​ផ្ទះ​ស្វាមី​ខ្លួន​ទៀត ។

​ទោះបី​ជាមាន​លេចឮ​ព័ត៌មាន​បែបនេះ​ក្តី តែ​សម្រាប់ ថន ដា​រ៉ា ហាក់ដូចជា​មិន​ចាប់អារម្មណ៍​នោះទេ នាង​ធ្វើ​មិនដឹងមិនឮ ជាក់ស្តែង​កន្លងមក​នា​ង​តែងតែ​និយាយថា ទំនាក់ទំនង​នាង​និង​ស្វាមី​នៅ​ធម្មតា ។ តែ​ចាប់តាំងពី ថន លក្ខណា រៀបចំ​ពិធី​ឡើងផ្ទះ​រួមទាំង​ធ្វើ​ខួបកំណើត​ដល់ ថន ដា​រ៉ា គេ​នៅ​ពុំ​ឃើញ​នាង ត្រឡប់​ទៅ​ប្រទេស ថៃ វិញ​នៅឡើយ​ទេ រហូតដល់​ចូលឆ្នាំ ២០១៨ ហើយ នាង​នៅតែ​មិនទាន់​ទៅ​ជួប​ស្វាមី​របស់ខ្លួន​ទៀត ដូច្នេះហើយ​ទើប​ធ្វើឱ្យ​ទស្សនិកជន​ស្នេហា​វិស័យ​សិល្បៈ ឆ្ងល់​ថា តើ ទំនាក់ទំនង ថន ដា​រ៉ា និង ស្វាមី ឈានដល់​ណា​ហើយ ?

​សូម្បីតែ​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ ថន ដា​រ៉ា បាន​នាំ​គ្រួសារ​ទៅលេង​នៅ​ប្រទេស ថៃ យ៉ាង​សប្បាយរីករាយ ប៉ុន្តែ​គេ​មិនបាន​ឃើញ​នាង​ទៅផ្ទះ​ស្វាមី ឬ​ថតរូប​ផ្អែមល្ហែម បង្ហាញ​អ្នកគាំទ្រ​ខ្លួន​បានឃើញ​នោះទេ ផ្ទុយទៅវិញ​គេ​ឃើញតែ ថន ដា​រ៉ា បង្ហោះ​រូបភាព​ជាមួយ​គ្រួសារ នៅក្នុងពេល​ដើរ​កម្សាន្ត​ប៉ុណ្ណោះ ។

​បន្ទាប់ពី​ទៅ​ដើរ​កម្សាន្ត​នៅ​ប្រទេស ថៃ ជាច្រើន​ថ្ងៃ ថន ដា​រ៉ា បាន​ត្រឡប់មក​ប្រទេស កម្ពុជា វិញ ថែមទាំង​ចូលរួម​កម្មវិធី​ផ្សេងៗ​ទៅតាម​គម្រោង​ដែល​បានគ្រោង ទុក តែ​មើលទៅ​នាង​ដូចជា​មិន​ខ្វល់​ពី​រឿង​ស្វាមី​ដូច​មុន​នោះទេ ជាពិសេស​នាង​ខ្វល់​តែ​ពី​រឿង​រកស៊ី​របស់ខ្លួន ។

​រាល់ពេល​ជួប​ជាមួយ ថន ដា​រ៉ា ម្តងៗ នាង​ព្យាយាម​មិន​និយាយ​អ្វី​ទាំងអស់ តែ​ជា​ញឹកញាប់​នាង​និយាយ​យ៉ាងខ្លី​ថា នៅ​ធម្មតា ៕ អា​លី​ណា

ប្រភព៖ ប្រជាប្រិយ

LEAVE A REPLY

Please enter your comment!
Please enter your name here