មាស សម្ផស្ស ថា​បុរស​ដែល​ស្និទ្ធ​និង​នាង​គឺជា​…!

0
25

​បន្ទាប់ពី​កប់​ស្នេហ៍​ចាស់​ទៅក្នុង​បាតសមុទ្រ មាស សម្ផស្ស ខំប្រឹង​ធ្វើការ​ងារ​ផ្សេងៗ​ដើម្បី​បន្លំ​ទុក្ខព្រួយ ចុងក្រោយ​នេះ​គេ​ឃើញ​នាង​មានការ​ស្និទ្ធស្នាល​ជាមួយ បុរស​សង្ហារ​វ័យក្មេង​មួយរូប​រហូត​ធ្វើឱ្យ​គ្រប់គ្នា​គិតថា មាស សម្ផស្ស បាន​ជួប​ស្នេហា​ថ្មី​ហើយ ។

​ក្រៅពី​មមាញឹក​នៅក្នុង​កា​រង​ត​រឿង មាស សម្ផស្ស តែង​ចំណាយ​ពេលវេលា​នៅក្នុង​ការងារ​រកស៊ី​ផ្ទាល់ខ្លួន ពីព្រោះ​នាង​មិនអាច​ពឹងពាក់​លើ​អាជីព​សិល្បៈ​មួយ​មុខ​នោះទេ នាង​ខំប្រឹង​ទាំងយប់​ទាំង​ថ្ងៃ រហូត​ស្គមរីងរៃ​ខ្លួនប្រាណ ។

​ជួប​ជាមួយ មាស សម្ផស្ស កាលពី​ថ្មីៗ​នេះ​នាង​បានបញ្ជាក់​ប្រាប់ថា នាង​សប្បាយ​ចិត្តច្រើន ហើយ​នាង​ឈប់​ខ្វល់​ពី​រឿង​ស្នេហា​ទៀត​ដែរ ពីព្រោះ​ការឈឺចាប់​កន្លងមក គឺ​គ្រប់គ្រាន់​សម្រាប់​នាង​ហើយ ។​

​ទោះបីជា មាស សម្ផស្ស និយាយថា​មិន​ខ្វល់​ពី​រឿង​ស្នេហា​ទៀត​ក្តី តែ​ថ្មីៗ​នេះ​គេ​ឃើញ​នាង​មានការ​ស្និទ្ធស្នាល​ជាមួយ​បុរស​រូប​សង្ហារ​វ័យក្មេង​ម្នាក់ ដែល​អ្នក​ទាំងពីរ​ឧស្សាហ៍​ទៅណា​មក​ណា​រួមគ្នា រហូត​ធ្វើឱ្យ​គ្រប់គ្នា​យល់ឃើញថា បុរស​វ័យក្មេង​រូបនោះ​គឺជា​គូស្នេហ៍​ថ្មី​របស់​នាង​យ៉ាងពិត​ប្រាកដ ។​

​មាស សម្ផស្ស បានបញ្ជាក់​ពី​ទំនាក់ទំនង​នាង​និង​បុរស​វ័យក្មេង​ដែល​ឧស្សាហ៍​ដើរ​ជាមួយ​នាង​ថា គេ​គឺជា​មិត្តភក្តិ​របស់​នាង​ប៉ុណ្ណោះ យើង​ទាំងពីរ​មិនមាន​ពាក់ព័ន្ធ​ស្នេហា​និង​គ្នា​ទេ ពីព្រោះ​នាង​ចង់​ធ្វើ​ការងារ​ច្រើនជាង​គិត​រឿង​ស្នេហា ភាពឈឺចាប់​ដែល​នាង​ទទួលបាន​នាពេល​កន្លងមក​ធ្វើឱ្យ​នាង​ចងចាំ​មិន​ភ្លេច​នោះទេ ។​

​ថ្វីត្បិតតែ មាស សម្ផស្ស និយាយ​ដូច្នេះ​ក្តី តែ​ប្រភព​ស្និទ្ធស្នាល​ជាមួយ​នាង​និយាយថា នាង​កំពុង​មើលចិត្ត​គ្នា​ជាមួយ​បុរស​ម្នាក់ ៕ អា​លី​ណា

ប្រភព៖ ប្រជាប្រិយ

LEAVE A REPLY

Please enter your comment!
Please enter your name here