ទីបំផុត ងួន ស្រីស បង្ហាញមុខជាសាធារណៈ ជាមួយនឹងដៃគូ តាំងពីក្មេងរបស់នាង!

0
52

ភ្នំពេញ៖ បច្ចុប្បន្ននេះ ពិធីការិនីសុភ័ក្រ កុសុម៉ា កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងនៅក្នុងវិស័យសិល្បៈ បូករួមនឹងការនិយាយស្តីដែលធ្វើឲ្យទស្សនិកជនមានភាពសប្បាយរីករាយ។

ជាក់ស្តែង កាលពីថ្មីៗនេះតារារូបនេះបានបង្ហោះរូបភាពជាមួយនឹងមិត្តស្លាប់រស់ជាមួយនាងតាំងតែពីក្មេងៗគឺអ្នកនាង ងួន ស្រីស ដែលជាអតីតអ្នកសិល្បៈមួយរូប ខានជួបមុខគ្នាយូរ ពេលនេះក៏បានបង្ហាញមុខជាមួយគ្នា នៅក្នុងកម្មវិធីមួយ ដែលនៅក្នុងនោះគេសង្កេតឃើញថា នាងនិងមិត្ត មិនបានផ្លាស់ប្តូរត្រង់កន្លែងមួយ។

តាមរយៈរូបភាពប៉ុន្មានសន្លឹក ឃើញថារូបទាំងនោះគឺយូរឆ្នាំមកហើយ តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺសម្បុររបស់តារារូបនេះនៅតែដដែល។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានបញ្ចេញសាមួយដ៏គួរឲ្យអស់សំណើចមួយថា៖

«មានបងប្អូនសួររកគាត់ច្រើនឥលូវផុសរូបជូន អ្នកណានឹកគាត់ខ្លះ? មួយសរមួយខ្មៅ អោយតែជួបគាត់មានអារម្មណ៏ថានឹកកាលនៅពីក្មេង កាលពីក្មេងច្រៀងរាំសប្បាយណាស់ គាត់នៅតែសរ ខ្ញុំនៅតែខ្មៅ ហាហា»។

នេះជាលើកទីមួយដែល មហាជនបានឃើញ ងូន ស្រីស ក្រោយពីបាត់មុខ ក្នុងវិស័យសិល្បៈរាប់ឆ្នាំ មិនដូច កញ្ញា សុភ័ក្រ កុសុម៉ា ដែលនៅតែជា តារាចម្រៀង និង ពិធីការិនី មកទល់ពេលនេះ៕

ប្រភព៖ Khmerload

LEAVE A REPLY

Please enter your comment!
Please enter your name here