Minhwan ប្រកាស រៀបការឆាប់ៗ ខណៈលេចឮដំណឹងថា មិត្តស្រីកំពុងមានផ្ទៃពោះ

0
44

កូរ៉េ)៖ លេចឮដំណឹងថា តារាចម្រៀងស្រី Yulhee កំពុងមានផ្ទៃពោះ ស្រាប់តែ Minhwan ប្រកាសភ្លាមថា លោកនឹងរៀបការ ជាមួយនាងនាពេលឆាប់ៗនេះ។

ប្រភពស្និទ្ធនឹងតារាទាំងពីរ និយាយថា ពួកគេកំពុងរៀបចំនិងគិតគូរពីរឿងរៀបការ ក្រោយដំណាច់ឆ្នាំ២០១៧ ស្របពេលដែលមានការចុះផ្សាយថា Yulhee កំពុងមានផ្ទៃពោះ ខណៈដែលមិត្តភក្តិនិងក្រុម គ្រួសារទាំងសងខាងក៏បានដឹងឮផងដែរ។

សមាជិក F.T. Island ក៏បានសាទរចំពោះដំណឹងនេះ ហើយប្រកាសពួកគេ នឹងឡើងច្រៀង ដើម្បីអបអរនៅក្នុងពិធីរៀបការរបស់អ្នកទាំងពីរទៀតផង។

គួរបញ្ជាក់ថា Minhwan តារាប្រុសក្រុម F.T. Island បានប្រកាសប្រាប់អ្នកគាំទ្រនៅថ្ងៃនេះថា លោកបានភ្ជាប់ពាក្យ ជាមួយមិត្តស្រី Yulhee អតីតតារាចម្រៀងក្រុម LABOUM រួចហើយបន្ទាប់ពីមានទំនាក់ទំនង ស្នេហ៍អស់រយៈពេលជាង៤ខែ ហើយលោកកំពុងរៀបចំពេលវេលាចូលរោងការឆាប់ៗនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here