Mai Davika លេង​ស្ទីល​យក​ស្លឹក​ចេក​មក​ស្លៀក​ ស្វាគមន៍ឆ្នាំ​ថ្មី

0
42

ដើម្បី​ស្វាគមន៍​ឆ្នាំ ២០១៨ តារាៗ​មួយ​ចំនួន​តែង​បង្កើត​ស្ទីល​ថ្មីៗ​ ក្នុង​ការ​ទទួល​បាន​ចំណាប់អារម្មណ៍​ពី​អ្នក​គាំទ្រ​របស់​ខ្លួន។

សម្រាប់​តារា​សម្ដែង​ថៃ​ Mai Davika ក៏​ស្ថិត​ក្នុង​តារា​ទាំង​នោះ​ដែរ​ តែ​អ្វី​ដែល​ចម្លែក​ជាង​គេ​នោះ​គឺ​នាង​បាន​យក​ស្លឹក​ចេក​មក​ស្លៀក​ និង​បាន​បង្ហោះ​លើ​គណនី​ Instagram របស់​នាង​ផ្ទាល់។ នេះ​ជា​ម៉ូដ​ថ្មី​ប្លែក​មួយ​ទៀត​ ដែល​បាន​ធ្វើ​ឲ្យ​មហាជន​ស្មាន​មិនដល់​នូវ​គំនិត​ថ្មី​នេះ​ ហើយ​ក៏​ជា​ស្ទីល​ថ្មី​បំផុត​សម្រាប់​ដើម​ឆ្នាំ​នេះ​ដែរ ទោះ​វា​មើល​ទោ​សិចស៊ី​បន្តិច​ក៏ដោយ។

Mai គឺ​ជា​តារា​ស្រី​ម្នាក់​ដែល​មាន​ភាព​លេច​ធ្លោ​ខ្លាំង​ក្នុង​ពិភព​ម៉ូដ​ដែរ ជាពិសេស​តែង​បង្ហាញ​ខ្លួន​ជា​រឿយៗ​ក្នុង​កម្មវិធី​ម៉ូដ​ជា​ច្រើន​ដែរ ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស៕

ប្រភព៖ សប្បាយ

LEAVE A REPLY

Please enter your comment!
Please enter your name here