គ្រួសារតារាថៃ ទាំង៥គូនេះ ពេលមានកូន កាន់តែល្បីខ្លាំងលើសដើម!

0
51

ថៃ៖ ប្រិយមិត្តភាគច្រើន ដែលស្រលាញ់ចូលចិត្តតារាសម្តែងថៃ បានជ្រាបច្បាស់មកហើយថា បច្ចុប្បន្នពួកគេបានរៀបការ និងមានគ្រួសារមួយជារបស់ខ្លួនឯង។

នៅក្នុងនោះដែរ ពួកគេក៏មានកូនប្រុសស្រីម្នាក់មួយរួចមកហើយ ប៉ុន្តែភាពល្បីល្បាញរបស់ពួកគេនៅតែមិនធ្លាក់ចុះ និងកាន់តែល្បីខ្លាំងលើសដើម។

មិនតែប៉ុណ្ណោះកូនរបស់ពួកគេ ក៏គួរឱ្យស្រលាញ់ និងទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងមិនចាញ់ម្តាយឪពុកខ្លួនប៉ុន្មាននោះទេ។

ចង់ដឹងថាមានតារាល្បីៗរូបណាខ្លះនោះ មកតាមដានទស្សនាដូចខាងក្រោម៖

១) តារាសម្តែងស្រី Chompoo Araya៖ បានរៀបការជាមួយនឹងលោក Nott ដែលជាមហាសេដ្ឋី ក្រោយមកក៏មានកូនប្រុសភ្លោះ Thunder និង Storm។ ហើយបច្ចុប្បន្នកូនប្រុសភ្លោះទាំងពីររបស់នាង ក៏កំពុងទទួលបាននូវចំណាប់អារម្មណ៍ ​​​​​​​​​​​​​ពីមហាជនយ៉ាងខ្លាំងផងដែរ។

២) តារាសម្តែងស្រី Noey Chotika៖ ក្រោយពីបានរៀបការជាមួយលោក Arm Maneechay ជាអ្នកជំនួញល្បី ក៏មានកូនប្រុសម្នាក់ដែរ ឈ្មោះ Akin ដែលទើបតែកើតបានប៉ុន្មានខែនេះប៉ុណ្ណោះ ប៉ុន្តែមានប្រជាប្រិយភាពយ៉ាងខ្លាំង។

៣) តារាសម្តែងស្រី Lydia Sarunrat៖ បានរៀបការជាមួយលោក Matthew ជាតារាសម្តែងដូចគ្នា និងរស់នៅយ៉ាងមានសុភមង្គល ដោយមានកូនប្រុសគួរឱ្យស្រលាញ់ម្នាក់ផងដែរ ហើយក៏ទទួលបានការនិយមចូលចិត្តជាច្រើន ពីមហាជនមិនចាញ់ឪពុកម្តាយនោះទេ។

៤) តារាសម្តែងស្រី Gubgib៖ និងតារាចម្រៀងល្បីឈ្មោះលោក Bie KPN បានរៀបការជាមួយគ្នា និងមានកូនស្រីម្នាក់ឈ្មោះ Pao Pao ដែលបច្ចុប្បន្ន Pao Pao ក៏បានក្លាយទៅជាក្មេងស្រីម្នាក់ ដែលមានប្រជាប្រិយភាពខ្ពស់។

៥) តារាសម្តែងស្រី Pat Napapa៖ ក៏មានកូនប្រុសម្នាក់ផងដែរ ឈ្មោះ Racing និងកំពុងមានភាពល្បីល្បាញយ៉ាងខ្លាំង ព្រោះតែមុខមាត់គួរឱ្យខ្នាញ់របស់គេ។

គួរឱ្យដឹងដែរថា ទោះបីជាសព្វថ្ងៃនេះស្វាមីនាងត្រូវជាប់គុក ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់តារាសម្តែងស្រីរូបនេះ នៅតែល្បីក្នុងវិស័យសិល្បៈ ហើយកាន់តែទទួលបានការចាប់អារម្មណ៍ពេលមានកូនប្រុសម្នាក់នេះ ថែមទៀតផង ៕

ប្រភព៖ Khmerload

LEAVE A REPLY

Please enter your comment!
Please enter your name here