តារាសម្ដែង ថៃ ប៊ុននាង ចំណាយ​ពេល​ ១ខែ នៅលើ​ភ្នំស្រង់ ដើម្បី​បួស​​សង​គុណ​ឪពុកម្ដាយ!

0
46

(ភ្នំពេញ)៖ តារាសម្ដែងប្រុស លោក ថៃ ប៊ុននាង ត្រូវបានគេស្គាល់ថា ជាតារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាពមួយដួង និងមានទេពកោសល្យផ្នែកសិល្បៈ សម្ដែង ក្នុងចំណោម តារាល្បីៗជាច្រើនរូប នៅកម្ពុជា។ យ៉ាងណាមិញ កាលពីម្សិលមិញនេះ លោកបានសម្រេចចិត្ត ផ្អាកពីវិស័យសិល្បៈរយៈពេល១ខែ ដើម្បីយកពេលវេលានេះ ទៅសាងផ្នួស សងគុណ ឪពុលម្ដាយ ខណៈកាសាងផ្នួសនោះ ប្រព្រឹត្តទៅនៅលើភ្នំស្រង់ ក្នុងវត្តអន្លង់ប្រេង ខេត្តកំពង់ស្ពឺ។

តាមជំនួបទូរស័ព្ទរវាង គេហទំព័រ khmer Takling ជាមួយនឹងមិត្តភក្ដិជិតស្និទ្ធនឹង លោក ថៃ ប៊ុននាង បានប្រាប់ឲ្យដឹងថា «ចា៎..បង.! លោក ថៃ ប៊ុននាង បានផ្នួស សងគុណឪពុកម្ដាយ នៅភ្នំលើស្រង់ វត្តអន្លង់ប្រេង ខេត្តកំពង់ស្ពឺ»។

ប្រភពដដែលបានបន្តថា «តារាសម្ដែង លោក ថៃ ប៊ុននាង បានបួសសងគុណ ឪពុកម្ដាយ មានរយៈពេល១ខែ ដោយកំឡុងពេល១ខែនេះ តារាសម្ដែងប្រុស ថៃ ប៊ុននាង បានផ្អាកពីវិស័យសិល្បៈ ដើម្បីយកពេលវេលានេះ ទៅសមាធិ អប់រំចិត្តឲ្យបានស្ងប់សុខ ជាពិសេស ដើម្បីសន្សំកុសលផលបុណ្យ ទៅអនាគតកាល ផងដែរ»។

ក្នុងពេលពិធីបំបួសនោះដែរ គេសង្កេតឃើញមានការចូលរួម ពីសំណាក់តារាសម្ដែងជាច្រើន មានដូចជា ស្វែង សុជាតា, ឌីជេ នេនទុំ, ស៊ឹម ថៃណា, ញឹម ចាន់ថន, ឱក សុម៉ាវត្តី ព្រមទាំង មិត្តរួមអាជីពជាច្រើន រូបទៀត។

គួរបញ្ជាក់ផងដែរថា តារាសម្ដែងប្រុសរូបសង្ហា លោក ថៃ ប៊ុននាង ត្រូវបានគេដឹងថា គឺជាកូនធម៌របស់ចាងហ្វាងផលិតកម្ម «ចក្រវាលពេជ្រភាពយន្ត» លោកស្រី ថុង ស៊ីវទៀង ដែលបច្ចុប្បន្ន លោក គឺជាតារាសម្ដែងប្រុស ដ៏មានប្រជាប្រិយភាពមួយដួង ព្រមទាំងទទួលបានការការគាំទ្រច្រើនគួរសម ពីសំណាក់ទស្សនិកជន គ្រប់មជ្ឈដ្ឋាន៕

ប្រភព៖ Khmertalking

LEAVE A REPLY

Please enter your comment!
Please enter your name here