សារាយ ស​ក្ខ​ណា និង លឹម ជា​ឡាយ រំពឹង​រឿង​«​ប្រពន្ធ​អ្នក​ឆ្លាត​»​ទទួលបាន​ការគាំទ្រ​ពី​មហាជន​!

0
28

ត្រលប់មក​ស្រុក​ខ្មែរ​មួយរយៈ សារាយ ស​ក្ខ​ណា បាន​សម្រុក​ថត​រឿង​ជា​បន្តបន្ទាប់​ដែលមាន​ទាំង​រឿង​ដុំ និង ​រឿង​ភាគ ។ សារាយ ស​ក្ខ​ណា រំពឹងថា​រឿង​ភាគ​ថ្មី​ដែល​នាង​ចាប់​ដៃគូ​ជាមួយ​បុរស​សង្ហា លឹម ជា​ឡាយ និង​ទទួលបាន​ការ គាំទ្រ​ពី​សំណាក់​មហាជន ។

«​ប្រពន្ធ​អ្នក​ឆ្លាត​» គឺជា​វីដេអូ​ភាគ​របស់​ទូរទស្សន៍​ភី​អិន​អិន​ដែលមាន សារាយ ស​ក្ខ​ណា និង លឹម ជា​ឡាយ ជា​តួឯក ។ សារាយ ស​ក្ខ​ណា បាន​អះអាងថា​នៅក្នុង​រឿងនេះ​ប្លែក​ខុសពី​រឿង​កន្លងមក​ដែល​នាង​ធ្លាប់បាន​ចូលរួម​សម្តែង ។ ដោយឡែក លឹម ជា​ឡាយ ក៏មាន​ការ​តុ​បតែងខ្លួន​ជាម​នុស្ស​ដែលមាន​មុខមាត់​អាក្រក់​តែមាន​ទឹកចិត្ត​តស៊ូ​ហ៊ាន​ធ្វើ​ការងារ​គ្រប់យ៉ាង​ដើម្បី​ជួយ​ដល់​គ្រួសារ ។ នៅមាន​ឈុត​ឆាក​ល្អមើល​ជាច្រើន​ទៀត​ចង់ដឹង​ច្បាស់​មានតែ​រង់ចាំ​ទស្សនា​នៅតាម​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន ។​

​សារាយ ស​ក្ខ​ណា ក៏ដូចជា​លោក លឹម ជា​ឡាយ រំពឹងថា​រឿងនេះ​និង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​មហាជន ។ ប៉ុន្តែ​យ៉ាងណា​ក៏មាន អ្នកគាំទ្រ​ខ្លះ​ចង់ឱ្យ​លោក លឹម ជា​ឡាយ សម្តែង​រួមគ្នា​ជាមួយ​ស្រី​ស្អាត គៀត សុ​វណ្ណា​ឡាង ច្រើនជាង ៕ ចេ​នី
​រូបថត​ហ្វេ​ស​ប៊ុ​ក សារាយ ស​ក្ខ​ណា និង លឹម ជា​ឡាយ ។

ប្រភព៖ ប្រជាប្រិយ

LEAVE A REPLY

Please enter your comment!
Please enter your name here