ស្នេហារបស់ សុខ រក្សា និង កុល ដាវី យូរៗទៅ កាន់តែ…..

0
36

ភ្នំពេញ៖ តារាសម្តែងស្រី កុល ដាវី និងតារាសចម្រៀងលោក សុខ រក្សា បានស្រលាញ់ និងយល់ចិត្តគ្នាអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ។

ជាក់ស្តែងបច្ចុប្បន្ននេះ គឺអ្នកទាំងពីរនៅរង់ចាំតែថ្ងៃរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាប៉ុណ្ណោះ ដើម្បីកសាងគ្រួសារមួយដ៏កក់ក្តៅសម្រាប់ទៅថ្ងៃអនាគត។

ស្របជាមួយនឹងការរង់ចាំ ថ្ងៃចូលរោងការរបស់ខ្លួន ឈានមកដល់ ក្នុងពេលខាងមុខ ជារឿយៗគេក៏តែងឃើញគូស្នេហ៍មួយគូនេះ មានភាពផ្អែមល្ហែមជាមួយគ្នាយ៉ាងស្អិតរមួត។

ជាពិសេស ចំណងស្នេហ៍មួយនេះ ក៏កាន់តែមានភាពរ៉ូមែនទិកខ្លាំងឡើងៗ លើសពេលមុនៗផងដែរ ព្រោះពេលទៅដើរកម្សាន្ត ឬពេលដើរផ្សារ និងញ៉ាំអាហារម្តងៗ គឺលោក សុខ រក្សាបានមើលថែ កុល ដាវី យ៉ាងល្អ និងបណ្តើរគ្នាយ៉ាងត្រសង ដើម្បីបង្កើតអនុស្សាវរីយ៍រួមគ្នាមិនដែលដាច់នោះទេ។

ជូនពរអ្នកទាំងពីរស្រលាញ់គ្នាជារៀងរហូត និងឆាប់មានដំណឹងល្អនៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕

ប្រភព៖ Khmerload

LEAVE A REPLY

Please enter your comment!
Please enter your name here