តើមាន​អ្វី​ពិសេស ទើប​ធ្វើ​ឲ្យ ទឹម រដ្ឋា បង្ហោះសារ​ថា «មានអ្នក Suprises ច្រើន ​ក្នុងឆ្នាំនេះ?»

0
40

(ភ្នំពេញ)៖ ពិធីការិនី និងជាតារាសម្ដែង ដ៏មានប្រជាប្រិយភាព ប្រចាំប្រទេសកម្ពុជា កញ្ញា ទឹម រដ្ឋា ក្នុងដើមឆ្នាំ ២០១៨នេះ ពិតជារីកមុខរីកមាត់យ៉ាងខ្លាំង ដោយសារតែមានរឿងពិសេស ជាច្រើនបានកើតឡើងចំពោះរូបនាង ខណៈកាលពីម្សិលមិញនេះ ជាថ្ងៃខួបកំណើតរបស់នាង ដោយក្នុងនោះ គេឃើញថា មានមនុស្សពិសេសជាច្រើន បានចូលរួមអបអរសាទរ ក្នុងនោះមានទាំង ក្រុមគ្រួសារខាងគូស្នេហ៍របស់នាង ផងដែរ។ អ្វីដែលពិសេសនោះ ជានេះទៅទៀត គឺនាងទទួលបានកាដូជាទីពេញចិត្ត ពីអ្នកច្នៃម៉ូតសម្លៀកបំពាក់ដ៏ល្បី លំដាប់ថ្នាក់អន្តរជាតិ គឺលោក ឯម រៀម ផងដែរ។

ជាការគត់សម្គាល់ តាមរយៈការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ពិធីការិនីរូបស្រស់ កញ្ញា ទឹម រដ្ឋា ត្រូវបានគេសង្កេតឃើញថា ពីធីខួបកំណើតរបស់នាង បានរៀបចំនៅកន្លែងដ៏អស្ចារ្យ និងល្បីពេញពិភពលោក គឺ នៅខេត្តសៀមរាប នៅមុខអង្គរវត្តតែម្ដង ដោយក្នុងនោះ មានបងប្អូនរបស់នាង និងក្រុមគ្រួសារខាងអនាគតស្វាមីជាច្រើន បានចូលរួម Suprises។ មិនតែប៉ុណ្ណោះ តារាស្រីសម្រស់ឆើតឆាយ កញ្ញា ទឹម រដ្ឋា ក៏បានទទួលកាដូជាទីពេញចិត្ត ពីអ្នកច្នៃម៉ូតសម្លៀកបំពាក់ប្លែកៗដ៏ល្បីលំដាប់ថ្នាក់ពិភពលោក ដោយនោះគឺជាគំនូរយ៉ាងស្រស់ស្អាត ដែលគូរដោយផ្ទាល់ដៃ និងមើលទៅ កញ្ញា ទឹម រដ្ឋា ពិតជាពេញចិត្តខ្លាំងណាស់ ព្រោះគំនូរនេះ ពិតជាស្អាត និងត្រូវចិត្តនាងតែម្ដង។

គួរបញ្ជាក់ផងដែរថា បុរសដែលគូររូប កញ្ញា ទឹមរដ្ឋា បានយ៉ាងល្អនោះ គឺមានឈ្មោះក្នុងគណនីហ្វេសប៊ុកថា Riem Em ដែលជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ដ៏ល្បី ខណៈរូបនេះ បានធ្វើឲ្យស្រីស្រស់ទឹម រដ្ឋា សប្បាយចិត្តយ៉ាងខ្លាំង ជាមួយនឹងការ Suprises ពីក្រុមគ្រួសារខាងគូស្នេហ៍មកពីអាមេរិក ទាំងនេះហើយជាអ្វីដែល ពិសេសសម្រាប់ ទឹម រដ្ឋា ក្នុងដើមឆ្នាំ ២០១៨នេះ៕

ប្រភព៖ Khmertalking

LEAVE A REPLY

Please enter your comment!
Please enter your name here