ទើបដឹងមូលហេតុ ហង្សមាស មិនអើពើនឹង ប៊ុត សីហា

0
129

ភ្នំពេញ៖ ក្រោយការផ្ទុះព័ត៌មាន ប៊ុត សីហា ធ្លាក់ខ្លួនច្រៀងតាមអកក្តង់រោងការ ដែលធ្វើមហាជនទូទៅគិតថា ផលិតកម្មហង្សមាសមិនអើពើ មិនព្រមចេញ​បទចម្រៀងថ្មីឲ្យច្រៀង ព្រោះគិតថាលោកគ្មានខ្សែ។ ជុំវិញរឿងនេះ អ្នករៀបចំកម្មវិធីរបស់ផលិតកម្មហង្សមាសម្នាក់បានបកស្រាយថា «មិនមែនផលិតកម្ម​ ហង្សមាស មិនអើពើនោះទេ គឺមកពី ប៊ុត សីហា មិនឲ្យតម្លៃការងារ មានអំនួត គិតថាខ្លួនឯងខ្លាំង និងមិនគោរពតារាចម្រៀងរៀមច្បងទៀតផង»។

បន្ថែមលើនេះ អ្នករៀបចំកម្មវិធីម្នាក់ទៀត បានបង្ហើបឲ្យដឹងថា «ប្រពន្ធ ប៊ុត សីហា មិនព្រមទុកមុខឲ្យប្តីឡើយ ពោលគឺទៅតាមស្អិតតែម្តង សូម្បីច្រៀងតាមខេត្តក៏ដោយ មិនយល់ថាប្តីជាអ្នកសិល្បៈ ត្រូវបង្កើនប្រជាប្រិយភាពនោះ​ឡើយ»។ យ៉ាងណាមិញ ពេលនេះ ប៊ុត សីហា ដូចចាប់ផ្តើមអាជីពចម្រៀងឡើងវិញអញ្ចឹង ខណៈលោកដើរច្រៀងតាមអកក្តង់រោងការ ដែលបានថវិកា​បន្តិចបន្ទួចសម្រាប់ផ្គត់ផ្គង់គ្រួសារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here