អរគុណអ្នកជួយស៊ែរ…យុវតីម្នាក់ ដែលបាត់ពីផ្ទះ កាលពីថ្ងៃទី30ខែធ្នូឆ្នាំ2017 បានត្រលប់មកផ្ទះវិញហើយ !

0
35

ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី2 ខែមករា ឆ្នាំ2018 លោកព្រិន្ទបាលឯក សុខ សាវីន ជានាយប៉ុស្តិ៍នគរបាល រដ្ឋបាលបុស្សមន ស្រុករំដួលខេត្តស្វាយរៀង បានរកឃើញ យុវតីឈ្មោះ ម៉ាយ នី រស់នៅភូមិគគីរត្បូង ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

លោកព្រិន្ទបាលឯក សុខសា វីន ក៏បានផ្តល់នូវដំណឹងនេះភ្លាមៗ ជូនទៅអធិការដ្ឋាន នគរបាលស្រុកមេមត់ និងបញ្ជូនខ្លួនយុវតី និងម៉ូតូមកតាមរយះ នគរបាលខេត្តស្វាយរៀង និងនគរបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

បច្ចុប្បន្ន ត្រូវបានក្រុមគ្រួសារ ទៅទទួលយកមកដល់ផ្ទះវិញ ហើយនិងម៉ូតូដែលរូបនាង បានជិះទៅជាមួយនោះ ។ លោកអធិការ នគរបាល ស្រុកមេមត់ ក៏បានជួសមុខជំនួស ឲ្យក្រុមគ្រួសារ លោកក៏សូមថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅ ចំពោះការផ្តល់ដំណឹង របស់លោកព្រិន្ទបាលឯក សុខ សា វីន មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល បុស្សមន ស្រុករំដួល ខេត្តស្វាយរៀង និងសូមគោរពជូនពរ សូមឲ្យលោក ទទួលបាននូវពុទ្ធពរ 04 ប្រកា គឺ អាយុ វណ្ណះ សុខះ ពលះ កុំបី ឃ្លៀងឃ្លាតឡើយ ៕ ដោយ ៖ សារឿន

LEAVE A REPLY

Please enter your comment!
Please enter your name here