អុញនោះម៉េចចឹង…ម្ដាយតារាសម្ដែង សារ៉ាយ សក្កណា ជំពាន់បំណុលគេច្រើនពេករហូតតុលាការ…!

0
64

ភ្នំពេញ៖ នៅវេលាម៉ោង២និង៤០នាទីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះ ទទួលបានដំណឹងដ៏គួរអោយភ្ញាក់ផ្អើលមួយបានកើតឡើងទៅលើអ្នកស្រី ផាន់ សម្ផស្ស ជាម្ដាយរបស់តារាសម្ដែងស្រី អ្នកនាង សារ៉ាយ សក្កណា ដោយតុលាការសាលាដំបូងរាជធានីភ្នំពេញ រឹបអូសយករថយន្តម៉ាក ឡិចស៊ីស ៤៧០ ពណ៌ទឹកដោះគោ ស្លាកកលេខ ២AJ ៥៤៨៨ ដោយសារ ជាប់ពាក់ព័ន្ធ នឹងរឿងបំណុលជាទឹកប្រាក់ខ្ទង់ ៣ម៉ឺនដុល្លារ ។

រថយន្តរបស់អ្នកស្រី ផាន់ សម្ផស្ស រហូតមកទល់នឹងម៉ោងនេះត្រូវបានតុលាការឃាត់ទុក ខណៈអ្នកស្រីបានបើករថយន្តមកឲ្យតុលាការតម្កល់ទុកដោយផ្ទាល់តែម្ដង នៅតុលាការសាលាដំបូងរាជធានីភ្នំពេញ ។

គួរបញ្ជាក់ដែរថា រថយន្ដរបស់ម្ដាយអ្នកនាង សារ៉ាយ សក្ខណា ត្រូវបានតុលាការរឹបអូសតាមបណ្ដឹងរបស់អ្នកស្រីឃុត ស្រីមុំ បន្ទាប់ពីអ្នកស្រីខ្ចីលុយចំនួន៣មុឺនដុល្លារ ហើយមិនសងទាំងដើម និងការប្រាក់ទើបឈានដល់ការរឹបអូសនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here