ប្រពន្ធរកស៊ីផ្លូវភេទ ឯប្ដីសប្បាយដើរជក់ថ្នាំ ចុងក្រោយទះប្រពន្ធ ៥កំផ្លៀង និងដណ្ដើមយកកូនទៅបាត់ ព្រោះតែ…

0
200

ភ្នំពេញ៖ ស្ត្រីរកស៊ីផ្លូវភេទម្នាក់ បានស្រែកទ្រហូយំនៅលើសួនសូគីមិក បន្ទាប់ពីត្រូវបុរសជាប្តីប្រច័ណ្ឌទះ ៥កំផ្លៀងដណ្តើមយកកូន បង្កឱ្យមានកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង០០នាទីថ្ងៃត្រង់ ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តាមបណ្តោយជាតិលេខ៥ ចំណុចលើសួនសូគីមិក ក្នុងភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

បុរសជាប្តីមានឈ្មោះ សុន សុគន្ធា ហៅ មាស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។ ស្ត្រីជាប្រពន្ធមានឈ្មោះ អុឹម រីអាយុ ២៤ឆ្នាំ មុខរកស៊ីផ្លូវភេទ ស្នាក់នៅបន្ទប់ជួលជាមួយគ្នា ។

ប្រភពពត៌មានពីស្ត្រីជាប្រពន្ធបានឲ្យ ដឹងថា រូបនាងនិងប្តីស្រលាញ់ និងរស់នៅជាមួយគ្នាអស់រយៈពេល ៥ឆ្នាំមកហើយ ព្រមទាំងបង្កើតបានចំកូនប្រុសពីរនាក់ ដោយមិនបានរៀបការនោះទេ។
ប្រភពដដែលបន្តថា តាំងពីរូបនាងបានចាប់ដៃគ្នាជាប្តីប្រពន្ធមក ប្តីរបស់នាងមិនដែលជួយរកសុីអ្វីនោះទេ គឺដើរតែលេងជក់ថ្នាំ ជាមួយមិត្តភក្ដិ ចំណែកនាងបានទៅរកប្រាក់ដោយរកសុីផ្លូវភេទនៅពេលយប់ នៅសួនម្តុំក្បែរាំងកាសាល ទន្លេរសាប ក្នុងខណ្ឌដូនពេញ ។

ខណៈពេលត្រឡប់មកដល់ផ្ទះម្តងៗ បុរសជាប្តីតែងតែសួររកលុយពេលមានលុយលោកប្តី ក៏យកលុយនោះទៅជក់ថ្នាំជាមួយមិត្តភក្ដិគេអស់ ពេលដែលនាងគ្មានប្រាក់ឲ្យទេ ប្តីតែងតែរករឿងប្រចណ្ឌនាង និងវាយនាងជាញឹកញាប់ ។

ស្ត្រីជាប្រពន្ធបន្តថា លុះនៅវេលាកើតហេតុខាងលើ ដោយសានាងទ្រាំនិងទង្វើប្តីលែងបាន រូបនាងបានដឹកដៃកូនចេញពីផ្ទះជួល ឡើងជិះម៉ូតូឌុបទាំងបីនាក់ប្តី និងកូនមកឈ្លោះប្រកែកគ្នា នៅលើសួនសូគីមិក ដោយឈ្លោះប្រកែកគ្នា សុំចែកផ្លូវគ្នារៀងៗខ្លួន រួចបុរសជាប្តីសុំកូនទីពីរយកទៅចិញ្ចឹម ចំណែកកូនច្បង ដែលរស់នៅជាមួយម្តាយនាងឲ្យ មកនាងជាប្រពន្ធយកចិញ្ចឹម តែស្ត្រីជាប្រពន្ធមិនយល់ព្រម ឲ្យកូនទីពីនោះទៅប្តីទេ ពេលនោះធ្វើឲ្យបុរសជាប្តីខឹងយ៉ាងខ្លាំង ឆក់កូនពីប្រពន្ធយកមកព រួចទះនាងចំនួន ៥កំផ្លៀង ហើយយកកូនឡើងជិះរថន្តឈ្នួលចេញទៅបាត់។

ក្រោយពីប្តីជិះរថយន្តចេញទៅបាត់ ស្ត្រីខាងលើក៏វិលត្រឡប់ទៅបន្ទប់ជួលវិញ ដោយមិនបានដាក់ពាក្យបណ្តឹងនោះទេ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here