ស្រីស្អាត Marian Rivera លេងមួយទំហឹងតែម្ដង ធ្វើឱ្យហ្វេនបុរសៗ ក្ដៅខ្លួន និងឈាមច្រមុះ អស់ហើយ

0
63

សិល្បៈបរទេស៖ មុននេះ នៅលើទំព័រហ្វេសប៊ុករបស់កំពូលតារាសម្ដែស្រីហ្វ៊ីលីពីន Marian Rivera បានបង្ហោះរូបថតប៉ុន្មានសន្លឹករបស់នាង រួមជាមួយកូនស្រី និងប្ដីរបស់នាង ស្ថិតនៅក្នុងសម្លៀកបំពាក់ដ៏សិចស៊ីបំផុត ដែលរូបថតប៉ុន្មានសន្លឹកនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ និងលួចស្រឡាញ់មិនតិចនាក់ឡើយ ។

គេសង្កេតឃើញថា ថ្វីបើតារាស្រីរូបនេះ មានវ័យ ៣៣ឆ្នាំ និងថែមទាំងមានកូនម្នាក់រួចហើយយ៉ាងណាក្ដី ក៏សម្រស់របស់នាង នៅតែមិនផ្លាស់ប្ដូរ ពោលគឺកាន់តែស្អាតមួយកម្រិតថែមទៀត ។ បើក្រឡេកមើលជីវិតអាពាហ៍ពិពាហ៍របស់នាងវិញ គេក៏កត់សម្គាល់ឃើញថា ប្ដីរបស់នាងលោក Dingdong Dantes មិនត្រឹមតែសង្ហា និងជាតារាជួរមុខដូចគ្នាប៉ុណ្ណោះទេ តែលោកតែងតែយកចិត្តទុកដាក់ ស្រឡាញ់ថ្នាក់ថ្នមភរិយាយ៉ាងខ្លាំង ហើយទង្វើទាំងនេះ គូស្នេហ៍មួយគូខាងលើ តែងតែស្ដែងចេញតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនលួចច្រណែនយ៉ាងខ្លាំង ។
ខាងក្រោមនេះ គឺរូបថតមួយចំនួន របស់ Marian Rivera ក្នុងឱកាសដំណើរកម្សាន្ត ចូលឆ្នាំសកលនេះ ៖
ប្រភព៖ KBN

LEAVE A REPLY

Please enter your comment!
Please enter your name here