ប្រទេស​ណាប្រជាជន​មាន​​ទូរស័ព្ទ​ដៃ​ប្រើប្រាស់ច្រើន​​ជាង​គេ​លើ​ពិភពលោ​ក​?

0
65

យោង​តាម​ការ​សិក្សា​របស់​ សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ឱ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ២០១៤​នេះ តួលេខ​អ្នក​ប្រើ​ទូរស័ព្ទ​ដៃ​នឹង​មាន​សំទុះ​កើនឡើង​យ៉ាង​ខ្លាំង រហូត​ដល់​​ចំនួន​ទូរស័ព្ទមាន​ច្រើន​ជាង​ចំនួន​មនុស្ស​ទៅទៀត តាម​បណ្ដា​ប្រទេស​មួយ​ចំនួន ឬ​អាច​ឈានដល់​ចំនួន​ទូរស័ព្ទ​ច្រើន​ជាង​ប្រជាជន​ពិភពលោក​ក៏​ថា​បាន។ ITU បាន​រំពឹង​ថា​ ចំនួន​​ទូរស័ព្ទ​ដៃ​នឹង​​កើន​ពី ៦ពាន់​លាន​គ្រៀឿង​​​​កាល​ពី​ដើម​ឆ្នាំ២០១៣ ទៅ​ដល់ ៧,៣ពាន់​លាន​គ្រឿង​គិត​ត្រឹម​ឆ្នាំ២០១៤​ ខណៈ​ដែល​ចំនួន​ប្រជាជន​សរុប​លើ​ពិភពលោក​​មាន​ត្រឹម ៧,០១២,០០០,០០០ (គិត​ត្រឹម​ឆ្នាំ២០១៣)។

 

ចុចអាន៖ គួរឲ្យសរសើរ! កសិករម្នាក់ បង្កើតនាវាមុជទឹក ដោយខ្លួនឯង បានយ៉ាងជោគជ័យ

mainimage1996

 

ក្នុង​នោះ​សំទុះ​អ្នក​ប្រើ​គឺ​មាន​នៅ​បណ្ដា​ប្រទេស​ស្ថិត​នៅ​តំបន់​អាស៊ី ប៉ាស៊ីហ្វិក មជ្ឈិម​បូព៌ា និង​អាហ្វ្រិក។ តើ​ប្រទេស​ណា​មាន​ប្រជាជន​កំពុង​ប្រើ​ទូរស័ព្ទ​ដៃ​ច្រើន​ជាង​គេ​លើ​ពិភពលោក?​ បច្ចុប្បន្ន​អ្នក​ប្រើ​ទូរស័ព្ទ​ដៃ​ធម្មតា (Mobile phone) មួយ​ចំនួន​ក៏​កំពុង​ផ្លាស់ប្ដូរ​ទៅ​ប្រើ​ទូរស័ព្ទ​ទំនើបៗ​ (Smartphone) វិញ​ដែល​មាន​បណ្ដាញ 3G និង​ឈាន​ដល់ 4G កម្រិត​ខ្ពស់ (4G Advance)។

 

ផ្អែក​តាម​គេហទំព័រ​សព្វវចនាធិប្បាយ ឬ​វិគីភីឌា បាន​បង្ហាញ​តារាង​រាយ​នាម​បណ្ដា​ប្រទេស​​ដែល​កំពុង​មាន​ចំនួន​ប្រជាជន​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ច្រើន​ជាង​គេល​ពិភពលោក។ ក្នុង​នោះ ចិន​បាន​ឈរ​លំដាប់​កំពូល​ជា​ប្រទេស​ដែល​មាន​ចំនួន​ទូរស័ព្ទដៃ​ច្រើន​បំផុត​ជាង​បណ្ដា​ប្រទេស​ទាំង​អស់​លើ​ពិភពលោក កំពុង​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ប្រជាជន​​ក្នុង​ស្រុក គឺ​មាន ១.២២៧.៣៦០.០០០គ្រឿង ក្នុង​ចំណោម​ប្រជាជន​​សរុប ១.៣៤៩.៥៨៥.៨៣៨នាក់។ លេខ​២ បាន​លើ​ប្រទេស​ឥណ្ឌា និង​សហរដ្ឋ​អាមេរិក​បាន​លេខ៣។ ខាងក្រោម​គឺ​ជា​បណ្ដា​ប្រទេស​ទាំង៥ ដែល​មាន​ចំនួន​ទូរស័ព្ទដៃ​ច្រើន​បំផុត​លើ​ពិភពលោក​កំពុង​ត្រូវ​បាន​ប្រជាជន​ក្នុង​ប្រទេស​ប្រើប្រាស់​បច្ចុប្បន្ន៖

 

ចុចអាន៖ មូលហេតុ​ ៥​ ដែល​អ្នក​មិនគួរ Jailbreak iOS 8.1 ដាច់ខាត

១) ចិន (គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០១៣)
ចំនួន​ទូរស័ព្ទ​ប្រជាជន​កំពុង​ប្រើ = ១.២២៧.៣៦០.០០០​គ្រឿង
ចំនួន​ប្រជាជន​សរុប = ១.៣៤៩.៥៨៥.៨៣៨​នាក់
អត្រា​អ្នក​ប្រើ​ជា​មធ្យម = ៩០,៩នាក់/១០០នាក់

 

២) ឥណ្ឌា (គិត​ត្រឹម​ខែ​សីហា ឆ្នាំ២០១៣)
ចំនួន​ទូរស័ព្ទ​ប្រជាជន​កំពុង​ប្រើ = ៩២៤.៣១៨.៩២៧គ្រឿង
ចំនួន​ប្រជាជន​សរុប = ១.២២០.៨០០.៣៥៩​នាក់
អត្រា​អ្នក​ប្រើ​ជា​មធ្យម = ៧៤,១៦នាក់/១០០នាក់

 

៣) សហរដ្ឋ​អាមេរិក (គិត​ត្រឹម​ខែ​មេសា ឆ្នាំ២០១៤)
ចំនួន​ទូរស័ព្ទ​ប្រជាជន​កំពុង​ប្រើ = ៣២៧.៥៧៧.៥២៩​គ្រឿង
ចំនួន​ប្រជាជន​សរុប = ៣១៧.៨៧៤.៦២៨​នាក់
អត្រា​អ្នក​ប្រើ​ជា​មធ្យម = ១០៣.១នាក់/១០០នាក់

 

៤) ប្រេស៊ីល (គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ២០១៤)
ចំនួន​ទូរស័ព្ទ​ប្រជាជន​កំពុង​ប្រើ = ២៧៦.២០០.០០០គ្រឿង
ចំនួន​ប្រជាជន​សរុប = ២០១.០៣២.៧១៤នាក់
អត្រា​អ្នក​ប្រើ​ជា​មធ្យម = ១៣៦.២នាក់/១០០នាក់

 

៥) រុស្សី (គិត​ត្រឹម​ខែ​កក្កដា ឆ្នាំ​២០១៣)
ចំនួន​ទូរស័ព្ទ​ប្រជាជន​កំពុង​ប្រើ = ២៥៦.១១៦.០០០គ្រោង
ចំនួន​ប្រជាជន​សរុប = ១៤២.៩០៥.២០០នាក់
អត្រា​អ្នក​ប្រើ​ជា​មធ្យម = ១៥៥.៥នាក់/១០០នាក់។

 

ក្រៅ​ពី​នេះ នៅ​មាន​បណ្ដា​ប្រទេស​ផ្សេងៗ​ដែល​មាន​ចំណាត់ថ្នាក់​រៀង​គ្នា ដូច​ជា ឥណ្ឌូណេស៊ី(២៣៦.៨០០.០០០គ្រឿង) នីហ្សេរីយ៉ា (១៦៧.៣៧១.៩៤៥គ្រឿង) ប៉ាគីស្ថាន (១៤០.០០០.០០០គ្រឿង) ជប៉ុន (១២១.២៤៦.៧០០គ្រឿង) និង​បង់ក្លាដេស (១១៦.៥០៨.០០០គ្រឿង)៕

 

ប្រភព៖ thebnews

ប្រែ​សម្រួល៖ លី ឈៀន

LEAVE A REPLY

Please enter your comment!
Please enter your name here