មធ្យោបាយដែលជួយឲ្យ ជីវិតសិចដើរលើផ្លូវដ៏មានន័យ

0
30

១-ត្រូវដឹកពីសុខភាព៖ មុនដំបូងអ្នកត្រូវពិនិត្យ មើលខ្លួនឯង ឲ្យបានច្បាស់ថា តើអ្វីដែលជាបញ្ហាធ្វើឲ្យ កើត​មាន​អាការធុញ ថប់ចង្រ្អៀតចង្អល់ នៅក្នុងចិត្តដូចជាការ ឈឺចុងចាប់នៅពេលរួមភេទ ។ ប្រសិនបើអ្នកជួប និង​បញ្ហា​ដូចខាងលើនេះ រាល់លើក ឬលើសពី៥០% រហូតដល់កើតមានអារម្មណ៍ ភ័យខ្លាច លែងចង់រួមភេទ​នោះ វាគឺជា​បញ្ហាយ៉ាងច្បាស់មួយ ។

 

ចុចអាន៖ ទំលាប់អង្គុយស្ងៀមលើសពី 3 ម៉ោង​មែនទេ? អ្នក​កំពុង​ប្រឈម​នឹង​សេចក្តី​ស្លាប់​ខ្ពស់​ណាស់

ក្នុងករណីមានបញ្ហាមិនច្បាស់លាស់ ដូចជាមិនចង់រួមភេទ ព្រោះមិនដឹងរឿងអ្វីនោះ ការទំនាក់ទំនងនឹងក្លាយ ទៅជាការរអ៊ូរ ទាំងមួយឲ្យ អ្នកដទៃស្តាប់ ព្រោះសូម្បីអ្នកខ្លួនឯងមិនដឹងផង ទម្រំាតែអ្នកដទៃធ្វើម្តេច អាចនិង​ដឹងបានថា អ្វីដែលជាបញ្ហាហើយ ត្រូវបានដោះស្រាយបែបណា?

 

២-ជ្រើសរើសពេលវេលា៖ ប្រសិនបើអ្នកមើលឃើញបញ្ហា ហើយអ្នកត្រូវដោះស្រាយបញ្ហានោះ គឺអ្នកត្រូវ​ដោះ​ស្រាយ ជ្រើសរើស ពេលវេលាសម្រាប់និយាយ ។ អ្នកមិនគួរមានទស្សនៈគិតថា ចង់និយាយពេលណា ក៍បាន​នោះទេ ព្រោះពេលវេលា មានសារៈសំខាន់បំផុត ។ ចូលអ្នកសាកល្បង គិតទៅមើលថា ប្រសិនបើអ្នក​ពោល ពីអ្វីមួយ ដែលមិនស្របទៅ និងពេលវេលានោះ តើលទ្ធផលដែលហុច មកវិញនោះទៅជាបែបណា ?

 

ផ្ទុយទៅវិញប្រសិន បើអ្នកលើកមកនិយាយ នៅពេល បណ្តើរគ្នាត្រសង ក្រោមខ្យល់ជំនោ ត្រជាក់មានអារម្មណ៍ ស្រឡះល្អនោះគឺ ចម្លើយដែលអ្នកទទួលបាន និងមានទឹក ដមទន់ភ្លន់គួរឲ្យស្តាប់បំផុត ។

 

ចុចអាន៖ វិធី ៤យ៉ាង ជួយ​អ្នករវល់​ការងារ កុំឲ្យ​ភ្លេចសមរ​ភូមិ​លើគ្រៃ

៣-ជ្រើសពាក្យនិយាយ៖ ទោះបីពេលខ្លះអ្នកត្រូវពោល ដោយត្រង់ៗ ពីបញ្ហាដែលកំពុងកើតមានក្តី យកល្អអ្នក​គួរត្រៀមពាក្យ ដើម្បីនិយាយជាមុនសិន ។ មធ្យោបាយដែលល្អបំផុត គឺផ្តើមចេញពីពាក្យ សរសើរ​ដោយ​ជៀស​វាង នូវពាក្យ រិះគន់ឬ ស្តីបន្តោសជាដាច់ខាត ។ ក្រៅពីនេះ នៅពេលមានបញ្ហា អ្នកគួរតែពោល ឲ្យចំនូវ​បញ្ហា ទុក​ឲ្យ​ភាគី ម្ខាងទៀតជាអ្នកវាយតម្លៃ ដោយខ្លួនឯង ជាពិសេសមិនគួរគិតឃើញថា ជាពាក្យសម្តី​ដែលរំខាន់ ដល់​ផ្លូវ​ចិត្តអ្នកដទៃនោះទេ។ អ្វីដែលគួរឲ្យពោលនោះ គួរគិតពីបញ្ហា ដែលកំពុងកើតឡើង និងគួរគិតថា តើឲ្យភាគីម្ខាងទៀត ជួយដោះស្រាយ ដោយរបៀបណា?

 

៤-ចេះជ្រើសរើសរឿងកំប្លែង៖ ធានាថា បរិយាកាសនិងបានល្អប្រសើរ ប្រសិនបើមានទេពកោសល្យ ធ្វើឲ្យ​កើត​ជារឿងកំប្លែង ។ ក៏ប៉ុន្តែបញ្ហារឿងសិចនេះ គឺវាពិបាកនិងរុញច្រានឲ្យក្លាយ ទៅជារឿងកំប្លែងបាន​ណាស់ តែអ្នក​ធ្វើវាបានតាម រយៈស្វែងរកឯកសារ កំប្លែងដូចជាសៀវភៅ កាសែតវីដេអូ CD អ្វីដទៃទៀត ដែលអាចធ្វើឲ្យ ចិត្ត​គំនិត​របស់ អ្នកបានស្រឡះថ្លា នៅក្នុងអារម្មណ៍។ បន្តាប់មកអាចនិយាយ ឲ្យស្វាមី​បានស្តាប់មុន ពេលឈាន​ដល់ ចូលចំណុចសំខាន់ ដែលពាក់ព័ន្ធ ទៅនឹងរឿងសិច។

 

៥-រំលឹកររឿងស្នេហា៖ ដោយនាងត្រូវនិយាយថា អូនស្រឡាញ់បងៗ ជាមនុស្សល្អបំផុត សម្រាប់ជីវិតអូន ហើយ​អូនត្រូវការឲ្យ ជីវិតគ្រួសាររបស់យើង មានសេចក្តីសុខបំផុត ។ ខណៈពេលដែលខ្លួន អ្នកអាចប្រើរាង​កាយ ឲ្យប៉ះពាល់គ្នា ដើម្បីឲ្យបរិយាកាស កក់ក្តៅមិនតឹងតែង ដូចជាស្រវាអោប អង្កុយកៀកកើយ ឬស្ទាប​អង្អែលគ្នាជាដើម ពេលនោះធានា ថាការងារសិច នឹងកើតមានឡើង គួរឲ្យត្រេកត្រអាលបំផុត ៕

 

hour-272

ប្រភព៖ Lookingtoday

LEAVE A REPLY

Please enter your comment!
Please enter your name here