ដើម្បី​អបអរ​ខួបរៀបការ ៣​ឆ្នាំ សូជីអូ ខំធ្វើ​រឿង​១ជា​ពិសេសបំផុត​ ជូនម៉ារីម៉ា (មានវីដេអូ)

0
28

គូស្នេហ៍​តារា​សម្ដែង​ ម៉ារីម៉ា​ និង​ស្វាមី​ តែង​ទទួល​បាន​ការ​កោតសរសើរ​ស្ញប់ស្ញែង​ពី​អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក​ សម្រាប់​ក្ដី​ស្រឡាញ់​ដែល​ប្ដី​ប្រពន្ធ​១គូ​នេះ​ផ្ដល់​ឲ្យ​គ្នា​ ទាំង​មុន​ និង​ក្រោយ​រៀបការ។

យ៉ាងណា​មិញ​ ធ្មេច​បើកៗ​កន្លង​ផុត​ទៅ​អស់​រយៈ​ពេល​ ៣​ឆ្នាំ​ទៅ​ហើយ​ដែល​ គូស្នេហ៍​តារា​ហ្វីលីពីន​នេះ​ បាន​រៀប​មង្គល​ការ។ ជាមួយ​គ្នា​នោះ​ ដើម្បី​អបអរ​ខួប​អាពាហ៍ពិពាហ៍​ គម្រប់​ ៣​ឆ្នាំ Dingdong (សូជីអូ) និង​ Marian (ម៉ារីម៉ា) ព្រម​ទាំង​កូន​ស្រី​បណ្ដូល​ចិត្ត​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​ Siargao ដែល​ជា​តំបន់​កម្សាន្ត​ល្បី​មួយ​កន្លែង​ប្រចាំ​ប្រទេស​ហ្វីលីពីន ហើយ​ក៏​ជា​កន្លែង​ដែល​ពួកគេ​តែង​ចំណាយ​ពេល​ទៅ​សម្រាក​លម្ហែ​កាយ​ជា​ញឹកញយ​ដែរ។

ដោយឡែក​ ស្ថិត​ក្នុង​ពេល​វេលា​មិន​អាច​បំភ្លេច​បាន​នោះ​ តារា​សម្ដែង​ Dingdong Dantes បាន​បង្ហោះ​វីដេអូ​មួយ​ទុក​ជា​កាដូ​ដ៏​ពិសេស​បំផុត​សម្រាប់​ភរិយា​សំណព្វ​ចិត្ត។ អម​ជាមួយ​គ្នា​នោះ​ លោក​ក៏​បាន​សរសេរ​ខ្លី​មួយ​ថា៖ “Marian Gracia Dantes, បង​ប្រហែល​ជា​មិន​មាន​កាដូ​ពិសេស​សម្រាប់​ជូន​អូន​ទេ​ក្នុង​ឆ្នាំ​នេះ ប៉ុន្តែ​បង​មាន​តែ​វីដេអូ​នេះ ជូន​ដល់​អូន”។

ទស្សនា​វីដេអូ​ដូច​ខាងក្រោម៖

គ្រប់​គ្នា​ ដែល​បាន​ទស្សនា​វីដេអូ​នេះ​ហើយ​ មាន​អារម្មណ៍​រំភើប​គ្រប់​គ្នា​ ចំពោះ​ទឹក​ចិត្ត​ស្វាមី​ដ៏​ល្អ​ដូច​ Dingdong។ អ្នក​គាំទ្រ​របស់​តារា​ប្រុស​រូប​នេះ​ភាគ​ច្រើន​សុទ្ធ​តែ​បាន​ដឹង​ហើយ​ថា​ ប្ដី​ប្រពន្ធ​១គូ​នេះ​ មាន​ការងារ​រវល់​រៀងៗ​ខ្លួន​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ ពួកគេ​មិន​ដែល​ភ្លេច​ថ្ងៃ​សំខាន់​របស់​គ្នា​ និង​តែង​ចំណាយ​ពេល​មាន​តម្លៃ​ធ្វើ​រឿង​ដ៏​សែន​មាន​ន័យ​សម្រាប់​គ្នា​ជានិច្ច៕

ប្រភព៖ សប្បាយ

LEAVE A REPLY

Please enter your comment!
Please enter your name here