សុខ សោម៉ាវត្តី ចង់បំបែកទីផ្សារភាពយន្តម្ដងទៀត

0
9

តាមរយៈភាពយន្តថ្មី ដែល​មិន​ធ្លាប់​ជួប​ពី​មុន​មក នៅឆ្នាំ​២០១៨ ខាងមុខអ្នក​នាង សុខ សោម៉ាវត្តី មាន​ជំនឿថា អាច​នឹង​បំបែក​ទីផ្សារ​ ភាព​យន្ត​របស់ខ្លួន​ម្ដង​ទៀត។ ការបញ្ជាក់​របស់​អ្នក​ម៉េម៉ាយ កូន​មួយ​រូប​នេះ​ បន្ទាប់​ពី​អ្នក​នាង ក្លាយ​ជា​តារា​សម្ដែង​ ឈាន​មុខ​ម្ដ​ង​ហើយ​ នា​ពេល​កន្លង​ទៅ ដូច្នេះ​ទើប​នាង​ចង់​បំ​បែក​ ជាថ្មីម្ដង​ទៀត។ តារាសម្ដែង​រូប​នេះ លើក​ថា​នាង​ពិត​ជា​ភ្ញាក់​ផ្អើល​ ចំពោះ​ភាពយ្ត​ថ្មី​ ដែល​ខ្លួន​ទទួល​បាន​ នា​ឆ្នាំ​ថ្មី​ខាង ព្រោះ​ចាប់​តាំង​ពី​ សម្ដែង​ភាព​មក​ គឺ​ជា​លើក​ទី​មួយ​ប៉ុណ្ណោះ បាន​សម្ដែងភាព​យន្ត​បែប​នេះ។​ អ្នក​នាង​បញ្ជាក់​ថា ៖ ”ខ្ញុំ​និយាយ​ពិត​មែន វា​ពិត​ជាប្លែក​សម្រាប់​ខ្ញុំ។ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​គិត​ថា វា​អាច​នឹង​ធ្វើ​ឱ្យ​ខ្ញុំ​ មាន​ប្រជាប្រិយ​ភាព​ខ្ពស់​ ក្នុង​ឆ្នាំ​ថ្មី​ខាង ដូច​ដែល​ខ្ញុំធ្លាប់​ធ្វើ​បាន”។

បើ​ទោះ​ជា​មិន​បង្ហើប ចំណង​ជើង​រឿង និង​ផលិត​កម្ម​ណា ជាអ្នកផលិត ហើយ​នឹង​មាន​ភាព​ប្លែក​បែប​ណា ក៏ប៉ុន្តែ សុខ សោម៉ាវត្តី អះអាង​ថា​ស្នាដៃ នឹង​ធ្វើ​ឱ្យ​ទស្សនិក​ជនភ្ញាក់​ផ្អើល​ ក្រោយ​ពី​បាន​ទស្សនា។ ទាំងនេះ​ព្រោះ​តែអ្នក​ដឹក​នាំ និង​តារា​សម្ដែង​ទាំង​អស់​ គឺ​សុ​ទ្ធ​តែ​មាន​អារម្មណ៍ បែប​នេះ​ដូច​គ្នា។ អ្នកនាង សុខ សោម៉ាវត្តី បន្តថា​នាងពិត​ជា​មិន​នឹក​ស្មាន អាច​ក្រសោប​ស្នា​ដៃ​ថ្មី ​មួយ​នេះ​បាន ហើយ​ក៏​អរគុណ​ ចំ​ពោះ​ផលិត​ករ​បាន​​ជឿជាក់ លើ​សមត្ថ​ភាព​របស់​ខ្លួន នាពេល​កន្លង​មក។

តារា​សម្ដែង​រូបនេះ​បាន​ប្ដេជ្ញាចិត្ត​ថា​ នឹងប្រឹង​សម្ដែង​ឱ្យ​អស់ ពី​សមត្ថ​ភាព ក្នុងន័យ​ធ្វើយ៉ាង​ណា​ ឱ្យ​ភាព​យន្ត​មួយ​នេះ មាន​ភាព​ទាក់​ទាញ សម្រាប់​ទស្សនិក​ជន។
​ក្នុង​ឆ្នាំ​២០១៧ នេះអ្នក​នាង សុខ សោម៉ាវត្តី ហាក់​មិន​សូវ​មាន​ភា​ពយន្ត គួរ​ឱ្យ​ទា​ក់​ទាញ​សម្រាប់​ទស្សនិក​ជន ដែល​ធ្វើ​ឱ្យស្នាដៃ តា​រា​សម្ដែង​ឆ្នើម​ធ្លាក់ លើ​អ្នក​ដទៃ។ ប្រការដូច្នេះ​ហើយ​ ទើ​បក្នុងឆ្នាំថ្មី ខាង​មុខ​កញ្ញា​ចង់​ក្រសោប យក​ទីផ្សារនេះ​មក​វិញ តាម​រយៈ​ការ​ស្នា​ដៃ​​ភាព​យន្ត ដែល​គិត​ថា​អាច ធ្វើ​ឱ្យ​ប្រជាប្រិយ​ភាព​ ឡើងកាន់​តែខ្ពស់៕

ប្រភព៖ Thephnometime