ប្រពន្ធ ឆាយ វីរៈយុទ្ធ តាមស្វាមីយ៉ាងស្អិត ព្រោះតែ…

0
3

ព្រះសីហនុ៖ ជារឿយៗ តារាចម្រៀង ឆាយ វីរៈយុទ្ធ និងភរិយា តែងតែបង្ហាញពីរូបភាព ផ្អែមល្ហែម លើបណ្ដាញសង្គម ដែលធ្វើឲ្យអ្នកគាំទ្រ​សរសើរពីសុភមង្គលគ្រួសារនេះណាស់។ ជាក់ស្តែង ថ្មីៗនេះ ភរិយារបស់ ឆាយ វីរៈយុទ្ធ គឺអ្នកនាង សែ ចាន់ឌី ដែលជាអ្នក​និពន្ធផ្ទាល់​របស់​ស្វាមី ក៏បានធ្វើ បង្ហោះរូបភាពជាមួយប្ដីសម្លាញ់ នាទឹកដី មាត់សមុទ្រ ដោយភ្ជាប់ជាមួយសារថា «នៅជាមួយសំណប់ចិត្តគ្រប់ពេលវេលា និងគ្រប់ទីកន្លែង»។

ទន្ទឹមនោះ គូស្វាមីភរិយានេះ​ ត្រូវបានអ្នកស្គាល់បង្ហើបថា «អ្នកទាំង២ស្រលាញ់គ្នា​ណាស់ មិនចង់បែកពីគ្នាសូម្បីមួយវិនាទី»៕

អានអត្ថបទស្រដៀង៖ទោះទៅដល់ទីណា៖ ឆាយ វីរៈយុទ្ធ មិនភ្លេចលើកសរសើរប្រពន្ធ រឿង…….

ភ្នំពេញ៖ ក្រោយរៀបការតារាចម្រៀងសំឡេងខ្ពស់ ឆាយ វីរៈយុទ្ធ តែងតែបង្ហោះសារសរសើរពីស្នាដៃប្រពន្ធជារឿយៗ ខណៈដែលប្រពន្ធលោក​ត្រូវបានមហាជនទូទៅស្គាលថា ជាអ្នកនិពន្ធដ៏ពូកែផលិតកម្មសាន់ដេ គឺអ្នក​នាង សែ ចាន់ឌី ដែលកន្លងមកបទល្បីៗមួយចំនួនរបស់ ឆាយ វីរៈយុទ្ធ ជាស្នាដៃនិពន្ធ​របស់ប្រពន្ធលោកផ្ទាល់ ។ ថ្មីៗនេះ តារាចម្រៀងសម្បុរ​ស្រអែម ឆាយ វីរៈយុទ្ធ បានបង្ហោះសារជម្រាបជូនបងប្អូនថា “ជួបជាមួយខ្ញុំបាទនៅរាត្រីនេះ នៅផ្សារទំនើប ភូពុយ ខេត្តបាត់ដំបង” ។

ខណៈប្រគុំតន្ត្រីនៅខេត្តបាត់ដំបង តារាចម្រៀង ឆាយ វីរៈយុទ្ធ បានលើកយកបទដែលជាស្នាដៃពិពន្ធរបស់ប្រពន្ធលោកជាច្រើនមកបកស្រាយ ក្នុងនោះក៏មានបទ “ជម្រើសទី២” ដែលជាបទថ្មីផងដែរ។ ទោះបីលោក ឆាយ វីរៈយុទ្ធ បានរៀបការហើយក្តី ក៏ប្រជាប្រិយភាពរបស់លោកហាក់មិន​បាន​ធ្លាក់ចុះឡើយ តែផ្ទុយទៅវិញលោកកាន់មានអ្នកគាំទ្រច្រើនលើសលប់ ក្រោយពីតារាចម្រៀងរូបនេះ លើកតម្កើង សែ ចាន់ឌី ភរិយារបស់លោក ៕

ប្រភព dara-news

LEAVE A REPLY

Please enter your comment!
Please enter your name here