គូស្នេហ៍​តារា​ថៃ​ ៧គូណា​ខ្លះ​ រៀបការ​ផ្អើលពេញពិភពសិល្បៈ​​ឆ្នាំ ២០១៧?

0
28

ឆ្នាំ២០១៧ត្រូវគេចាត់ទុកថាជាឆ្នាំមង្គលសម្រាប់វិស័យសិល្បៈរបស់ថៃដោយសារក្នុងឆ្នាំនេះតារាប្រុសស្រីជាច្រើនគូបានកាន់ដៃគ្នាចូលរោងការក្រោយភ្ជាប់ ចំណងស្នេហ៍នឹងគ្នាអស់រយៈពេលជាយូរ។

គូស្វាមីភរិយាថ្មីថ្មោងទាំងនោះរួមមាន៖

១.តារាសម្ដែង Nulek និងស្វាមី

តារាកំប្លែងថៃ Nulek និងមិត្តប្រុសបានរៀបការជាមួយគ្នាកាលពីថ្ងៃទី០៥ ខែ ឧសភា ក្រោយពីបានស្គាល់ចិត្តថ្លើមគ្នាអស់រយៈពេលជាង១០ឆ្នាំមក។ ពិធី មង្គលរបស់គូស្វាមីភរិយាគូនេះរៀបចំជាលក្ខណៈសាមញ្ញនៅខេត្ត Songkhla ដោយមានតែសាច់ញាតិនិងមិត្តជិតស្និទ្ធ ប៉ុណ្ណោះ។

២. តារាសម្ដែង Peck Premmanat និង New Napassorn

ថ្ងៃទី០១ ខែ វិច្ឆិកា Peck បានដឹកដៃគូស្នេហ៍ចូលរោងការដែលរៀបចំទៅតាមប្រពៃណីថៃនៅចំកណ្តាលវាលស្រែនៅខេត្តឈៀងម៉ៃ។

រហូតដល់ថ្ងៃទី ០៤ ខែ ធ្នូ អ្នកទាំង២ក៏បានរៀបចំពិសេសជាលើកទី២នៅសណ្ឋាគារThe Park Hotel ដោយមានការចូលរួមពីមិត្តភ័ក្តិជាច្រើនក្នុង នោះ ភាគច្រើនសុទ្ធតែតារាល្បីៗរបស់ថៃ។

៣. តារាសម្ដែង Fluke Jira និង តារាស្រី ឡាវ

មង្គលការរបស់តារាសម្ដែងថៃFluke Jira ក៏បានធ្វើឲ្យមហាជនជាច្រើនសាទរគ្រប់គ្នាដែរ។ភរិយារបស់លោកគឺជាតារាស្រីល្បីឈ្មោះមួយរូបដែររបស់ប្រទេស ឡាវមានឈ្មោះថា Apple Sisangien។

អាពាហ៍ពិពាហ៍របស់គូស្នេហ៍គូនេះរៀបចំឡើងតាមប្រពៃណីថៃ-ឡាវកាលពីថ្ងៃទី ០៣ ខែ វិច្ឆិកា ហើយឈានដល់ថ្ងៃ ទី ០៤ ខែ ដដែលមង្គលការក៏បាន រៀបចំជាពិសេសនៅសណ្ឋាគារ Intercontinental Hotel។

៤. តារាសម្ដែង Auan Rungsit និង Park Yeon Seon

ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ២០១៧ ជាថ្ងៃមង្គលជ័យរបស់តារាសម្ដែងថៃ​ Auan Rungsitជាមួយមិត្តស្រីតារាម៉ូដែលជនជាតិកូរ៉េ Park Hyun Seon ក្នុង ទីក្រុង Bucheon ប្រទេសកូរ៉េខាងត្បូង។អ្នកទាំង២រៀបចំពិធីនេះតែជាលក្ខណៈប្រពៃណីកូរ៉េប៉ុណ្ណោះមិនបានធ្វើជាបែបថៃ ឡើយ។

៥. តារាសម្ដែង Chakrit Yamnam និងភរិយា

គូស្នេហ៍បន្ទាប់គឺតារាសម្ដែងChakrit Yamnam និងភរិយា Pattira Rungroj។តារាប្រុសជើងចាស់រូបនេះបានរៀបការជាលើកទី២ជាមួយនារីម្នាក់ដែល មិនមែនជាអ្នកសិល្បៈនិងកំពុងពពោះកូនរបស់លោកកាលពីថ្ងៃ ទី ០៨ ខែវិច្ឆិកា។មង្គលការនេះរៀបចំឡើងលក្ខណៈគ្រួសារនៅស្រុកកំណើតរបស់កូន ក្រមុំ ដែលស្ថិតនៅខេត្តChanthaburi។

៦. ផលិតករ Earn Nitipat និង តារាសម្ដែង Ja Jittapa

តារាសម្ដែងស្រីល្បីឈ្មោះបស់ប្រទេសថៃ Ja Jittapa និងផលិតករ Earn Nitipat រៀបមង្គលការនឹងគ្នាហើយកាលពីថ្ងៃទី១០ខែធ្នូឆ្នាំ២០១៧។ គូស្នេហ៍ដ៏ល្អូកល្អិន Earn និង Jaបានសម្រេចរៀបការទៅតាមប្រពៃណីស្របច្បាប់កាលពីម្សិលមិញនៅតំបន់លម្ហែល្បីឈ្មោះ១កន្លែង ឈ្មោះ The Paz Khao Yai ដែលស្ថិតនៅខេត្តភាគឦសាននៃប្រទេសថៃ។មុនឈានដល់ថ្ងៃរៀបការEarn និង Ja បានភ្ជាប់ចំណងស្នេហ៍ជាសង្សារនឹងគ្នាអស់រយៈពេល៥ឆ្នាំមកហើយ។

៧. តារាសម្ដែង Margie និង អ្នក ជំនួញវ័យក្មេង Pok

ចំណែកគូស្នេហ៍តារាល្បី១គូទៀតគឺ Margie និង Pok បានរៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃ ទី ២៤ ខែ ធ្នូ ឆ្នាំ២០១៧ ក្រោយស្គាល់ចិត្តថ្លើមគ្នាអស់រយៈ ពេលជាង៣ឆ្នាំ។ មង្គលការនេះចាត់ទុកថាជាពិធីរៀបការដ៏ធំដែលបានធ្វើឲ្យកក្រើកវិស័យសិល្បៈថៃព្រោះមង្គលការរបស់ពួកគេរៀបចំឡើងមានភាព អធិកអធមខ្លាំងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Centara Grand និង Bangkok Convention Centre។ មួយវិញទៀតគូស្នេហ៍១នេះក៏បានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលនិងរំភើបជំនួសដែរពេលសាមីខ្លួនខាងប្រុសគឺ Pok សុំ Margie រៀបការពេលទៅតំបន់កម្សាន្ត Disney សហរដ្ឋអាមេរិក។

កាន់តែពិសេសនៅថ្ងៃ ទី ០៨ ខែ ធ្នូ ពួកគេបានរៀបចំពិធីភ្ជាប់ពាក្ ជាមួយគ្នាហើយមានការយាងចូលរួមជាពិសេសពីសែរាជវង្សថែមទៀតផង៕

ប្រភព៖ សប្បាយ

LEAVE A REPLY

Please enter your comment!
Please enter your name here