ខ្លាំងកប់! Chompoo ត្រៀមខ្លួនកាន់កាប់​ជំនួញ​ឆ្នាំ​ថ្មីជាង​ រាប់​លានដុល្លារ

0
25

អាច​និយាយ​បាន​ថា​ឆ្នាំ​ ២០១៧ ជា​ឆ្នាំ​មាស​ឆ្នាំ​ប្រាក់​របស់​តារា​ស្រី​ពូកែ​លេង​ម៉ូដ​ស្ទីល​ថ្មី​ Chompoo Araya ព្រោះ​ក្រៅ​ពី​ទទួល​បាន​កូន​ភ្លោះ​គួរ​ឲ្យ​ស្រឡាញ់​ ២​នាក់​មក​ ពេល​នេះ​នាង​ក៏​បាន​គ្រប់គ្រងជំនួញ​ថ្មី​មួយ​ទៀត​ហើយ។

ក្នុង​កម្មវិធី ជួបជុំ​មួយ​របស់​ក្រុមហ៊ុន​ KOL Management អ្នក​ម្ដាយ​ចាយ​រាង​រូប​នេះ​ បាន​បង្ហាញ​ខ្លួន​ ក៏​ដូចជា​បាន​ពិភាក្សា​ការងារ​មួយ​ចំនួន​ទាក់ទង​នឹង​គម្រោង​ការងារ​ថ្មី​ក្នុង​ឆ្នាំ ២០១៨។ ជាក់ស្ដែង​សម្រាប់​ឆ្នាំ​ថ្មី​នេះ​ដែរ​ ក្រុមហ៊ុន​ម៉ូដ​ KOL Management នេះ​នឹង​នាំ​ចូល​ប្រេន​ថ្មីៗជា​ច្រើន ហើយ​គម្រោង​នេះ​ នឹង​ត្រូវ​ចំណាយ​ទុន​រហូត​ទៅ​ដល់​ ២០០លានបាត (ប្រហែល​ ៦ ១០២ ០០០ដុល្លារ)។

ជាមួយគ្នា​នោះ​ គម្រោង​​នេះ​ អ្នក​ដែល​ត្រូវ​កាន់កាប់​គឺ​ តារា​ម៉ូដែល​របស់​ក្រុមហ៊ុន​ Chompoo Araya។ អ្វី​ដែល​ភ្ញាក់​ផ្អើល​ជា​ង​នេះ​ទៅ​ទៀត​នោះ​គឺ​ ជំនួញ​ថ្មី​ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់​ជាង​ ៦លាន​ដុល្លារ​នេះ​ ក៏​មាន​ចំណែក​ទុន​មួយ​ចំនួន​របស់​នាងដែរ៕

ប្រភព៖ សប្បាយ

LEAVE A REPLY

Please enter your comment!
Please enter your name here