តោះ! មកស្តាប់ James Ma និយាយ​ដើម​ស្រីស្អាត Mint, Kimberley, Margie, និង Yaya ​បន្តិចមើល៍!

0
36

(ថៃ)៖ ក្នុងនាមជាដៃគូសម្តែងរួមគ្នា កម្លោះសង្ហា James Ma បានដឹងអស់ខ្ទិចខ្ទីពីចរិត ដៃគូសម្តែងរបស់ខ្លួនគ្មានសល់ ក្នុងនោះម្នាក់ៗសុទ្ធតែជាតារាស្រីស្អាត និងល្បីឈ្មោះ ដូចជា Mint, Kimberley,Margie, និង Yaya ជាដើម។ ថ្ងៃនេះ James Ma បានដាច់ចិត្តទម្លាយអាថ៌កំបាំង ទាំងនោះចេញមក បើស្រីស្អាតទាំងបួនដឹង នឹងមានរឿងអ្វីកើតឡើងនោះទេ!

១-តារាស្រី Mint Chalida៖
តារាស្រី Mint Chalida ត្រូវបាន James Ma ទម្លាយថាជាមិត្តភិក្តិជិតស្និទ្ធជាងគេ ព្រោះពួកគេមានអាយុស្មើគ្នា ទើបធ្វើ Mint និង James Ma មានភាពងាយស្រួល ក្នុងការសហការគ្នា ជាពិសេសពួកគេធ្លាប់បានសម្តែងរួមគ្នា ចំនួន ២ រឿងមកហើយ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺតារាស្រីរូបនេះ តែងតែជំទាស់រាល់គំនិត ឬយោបល់របស់ James Ma ។

២-តារាស្រី Margie Rasri៖
James Ma បានសរសើរពី Margie Rasri ថាជានារីដ៏អស្ចារ្យម្នាក់ ហើយក៏ជានារីដ៏ល្អម្នាក់ ដែលគួរឲ្យរាប់អាន ជាពិសេសនាងជាមនុស្សដែលស្គាល់ច្បាស់ ពីអារម្មណ៍របស់មនុស្សប្រុស និងមនុស្សជុំវិញខ្លួនច្បាស់ ហើយពេលខ្លះ James Ma បានសុំយោបល់ពី Margie Rasri ទៀតផង។

៣-តារាស្រី Kimmy Kimberley៖
James Ma បានរំឭកពី Kimmy Kimberley ថា ខ្លួនតែងតែធ្វើការរួមគ្នាជាមួយ Kimberley មិនថាការងារសម្តែង ឬក្នុងពិធីផ្សេងៗឡើយ ម្យ៉ាងទៀត Kim ជាមនុស្សស្រីដែលមានសមត្ថភាព និងអស្ចារ្យម្នាក់ លោកពិតជាមានមោទនភាពជាខ្លាំង ដែលបានរួមការងារជាមួយនាង។

៤-តារាស្រីYaya Urassaya៖
ខ្សែភាពយន្តថ្មី របស់តារាប្រុស James Ma និង តារាស្រី Yaya Urassaya មិនទាន់ដំណើរការថតនៅឡើយទេ ប៉ុន្តែពួកគេធ្លាប់បានជួបជជែងគ្នាខ្លះៗពីមុន មិនតែប៉ុណ្ណោះ James Ma ចាត់ទុក Yaya ជាបងស្រីដ៏ល្អម្នាក់ទៀតផង ពីព្រោះនាងតែងតែលើកទឹកចិត្ត និងគាំទ្រដល់រូបលោកជានិច្ច។

LEAVE A REPLY

Please enter your comment!
Please enter your name here