អេននី ហ្សាម ៖ ឆ្នាំ​ថ្មី​អ្វីៗ​អាច​ប្រសើរ​ជាង​ឆ្នាំ​ចាស់

0
53

និយាយ​ទាំង​មាន​ទំនុកចិត្ត​​ ខ្លួន​ឯង​​ តារា​ចម្រៀង​​ ប្រចាំ​ផលិតកម្ម ថោន ​កញ្ញា អេននី ហ្សាម លើក​ឡើង​ថា ឆ្នាំ​ថ្មី​២០១៨ ខាង​មុខ​អ្វីៗ​ អាច​​ប្រសើរ​​ជាង​​ឆ្នាំ​ចាស់។ ការ​លើក​ដូច្នេះ​ បន្ទាប់​​ពី​​ឆ្នាំ​២០១៧​នេះ កញ្ញា​​ចាត់​​ទុក​​ថា ​ជា​​ឆ្នាំ​​សូន្យ​រ​បស់​ខ្លួន ​សម្រាប់​​ទីផ្សារ​​សិល្បៈ ព្រោះ​​តែ​​គ្មាន​​ សកម្មភាព​​អ្វី​សោះ ទាំង​ចម្រៀង និង​សម្ដែង។

តារា​ចម្រៀង​រូប​នេះបញ្ជាក់​ថា ៖ ”ខ្ញុំ​ដូច​មិន​ចង់ ​រំលឹក​ពី​​ឆ្នាំ​ហ្នឹង​ទេ ចង់​ផ្ដោត​​លើ​ឆ្នាំ​ថ្មី ​ខាង​មុខ​វិញ ព្រោះ​​អី​ឆ្នាំ​​​នេះ​​ ខ្ញុំ​គ្មាន​អ្វី​​ប្រាប់​ ទាល់​តែ​សោះ”។​ កញ្ញា អេននី ហ្សាម បន្ត​ឆ្នាំ​ថ្មី​ខាង​មុខ​ កញ្ញា​​បាន​ត្រៀម​​ខ្លួន​ រួច​រាល់​ហើយ ដើម្បី​​ក្រសោប​​យក​ ទីផ្សារ​​សិល្បៈ​​មក​វិញ។ កញ្ញា​​សម្អាង​​បែប​​នេះ ព្រោះ​តែ​ការ​​ឡើង​​គីឡូ​ ​របស់​​ខ្លួន​​ក្នុង​​ឆ្នាំ​ចាស់ កញ្ញា​​អាច​​ស្រកបាន​​ច្រើន​​គីឡូ ​ដែល​​ធ្វើ​​ឱ្យ​​មាន​​លទ្ធ​ភាព ដើម្បី​​ពង្រឹង​​ ទីផ្សារ​​ចម្រៀង និង​ការ​​ចេញ​​បទ​​ចម្រៀង​ ​កាន់​តែ​ច្រើន។

ទន្ទឹម​នឹង​ការ​ត្រៀម​ បទ​​ចម្រៀង​​ថ្មីៗ ​ដើម្បី​​ជ្រោង ​ទីផ្សារ​​ជា​ថ្មី ការ​ពង្រឹង​​ក្បាច់​រាំ ដែល​​ទីផ្សារ​​បច្ចុប្បន្ន កំពុង​​ត្រូវ​ការ​ ក៏​កញ្ញា​​ត្រៀម​​ខ្លួន ​រួច​រាល់​​ហើយ​​ដែរ។​ តាម​រយៈ​​ការ​រៀប​​ចំ​យុទ្ធ​សាស្រ្ត ​គ្រប់គ្រាន់​ក្នុង​ ​ដើម​ឆ្នាំ​​ថ្មី​​ខាង​​មុខ តារា​​ចម្រៀង​​រូប​នេះ​ ​មាន​​ជំនឿ​​ជាក់​​ថា​ អាច​នឹង​បំបែក​ភាព ស្ងប់​ស្ងាត់​​របស់​​ខ្លួន ​នា​ពេល​​កន្លង​​ទៅ។ ទោះ​ជា​​​មិន​​សូវ​​រំពឹង​បាន​  ១០០​​ភាគ​​រយ​​ក្ដី​ តែ​កញ្ញា​​អះ​អាង​​ថា​​ នឹង​​ប្រឹង​ប្រែង​​ឱ្យ​​អស់​ពី ​សមត្ថភាព ដើម្បី​​អ្នក​​គាំទ្រ​​របស់​ខ្លួន។

កញ្ញា អេននី ហ្សាម ជា​តារា​ចម្រៀង​ ​មាន​ឈ្មោះ​ល្បី​ម្នាក់ ​ប្រចាំ​​ផលិត​កម្ម ថោន តែ​យ៉ាង​ណា បន្ទាប់​​​ពី​ជួប​​បញ្ញា​​វិបត្តិ​​គ្រួសារ និង​ការ​​ឡើង​​គីឡូ​​ខ្លាំង​​មក ធ្វើ​​ឱ្យ​​តារា​រូប​​នេះ​សម្ងំ មិន​ចេញ​​បទ​​ចម្រៀង និង​​សកម្ម​ភាព​​សិល្បៈ​​នោះ​​ទេ។ ទាំង​​នេះ​គឺ​​ជា​​ហេតុ​​ធ្វើ​​ឱ្យ​​ទីផ្សារ​​ សិល្បៈ​របស់​​នាង ធ្លាក់​​ចុះ​​ជា​​ខ្លាំង។ យ៉ាង​​កញ្ញា​​តាំង​​ចិត្ត​​ថា​​ ឆ្នាំ​២០១៨​​ខាង​​មុខ ទីផ្សារ​សិល្បៈ ​របស់​ខ្លួនអាចនឹង​ ប្រសើរ​ជាង​មុន៕

ប្រភព៖ Thephnompenhtime

LEAVE A REPLY

Please enter your comment!
Please enter your name here