ចង់ភ្ញាក់ពេលឃើញសម្រស់ ឱក សុគន្ធកញ្ញា កាលពីក្មេង !

0
10

សិល្បៈ៖ កន្លងមក គេសង្កេតឃើញសិល្បករ-ការិនីជាច្រើនដួងត្រូវបានគេទម្លាយរូបថតកាលពីក្មេង ដើម្បីលើកយកមកប្រៀបធៀបសម្រស់គ្នានាពេលបច្ចុប្បន្ន ។ ក្នុងនោះក៏មានសិល្បករ-ការិនីមួយចំនួនមានរូបរាងស្រស់ស្អាត និង គួរឱ្យស្រឡាញ់តាំងពីរក្មេង ប៉ុន្ដែអ្នកខ្លះទៀតមានមុខមាត់ខុសពីពេលនេះដាច់ ។

ជាក់ស្ដែងកំពូលតារាចម្រៀងស្រីដ៏ល្បីល្បាញ ឱក សុគន្ធកញ្ញា ក៏នៅក្នុងចំណោមនោះដែរ គឺត្រូវបានគេយករូបថតកាលពីក្មេង ពោលគឺគ្រាដែលនាងទើបចូលសិល្បៈថ្មីៗទៅបង្ហោះចែកចាយគ្នាមើលព្រោងព្រាតពេញបណ្ដាញអ៊ីនធឺណេត ។

អ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលបំផុតនោះគឺ សម្រស់កំពូលតារាចម្រៀងស្រីដួងនេះកាលពីក្មេង គឺស្រស់ស្អាតមិនចាញ់ពេលបច្ចុប្បន្នប៉ុន្មាននោះទេ ថែមទាំងមានមុខមាត់ និង រូបរាងគួរឱ្យស្រឡាញ់ថែមទៀត ៕ Cake KBN

LEAVE A REPLY

Please enter your comment!
Please enter your name here