​ចាប់បានថ្នាំញៀនប្រភេទកូកាអ៊ីន ៧៩៣.៥៦ ក្រាម ដឹកជញ្ជូនពីប្រទេសប្រេស៊ីល មកកម្ពុជា តាមជើងអាកាស ដោយលាក់ក្នុងកញ្ចប់បញ្ញើរ (ម៉ូរឺស័ររថយន្ត)

0
38

ភ្នំពេញ ៖ ​ដោយមានការសម្របសម្រួលដឹកនាំពី លោកព្រះរាជអជ្ញារង កម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន”ក១” សហការជាមួយសមត្ថកិច្ចគយប្រចាំឃ្លាំងនៃព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងមន្ត្រីរបស់នាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងសហការជាមួយក្រុមហ៊ុន DHL នៅវេលាម៉ោង ១៨ និង ១០នាទី ល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ បានធ្វើការស្រាវជ្រាវ និងបង្ក្រាបបានករណីដឹកជញ្ជូនឆ្លងកាត់សារធាតុញៀនប្រភេទកូកាអ៊ីន ​ដែលដឹកជញ្ជូនពីប្រទេសប្រេស៊ីល មកកម្ពុជា តាមជើងអាកាស ដោយលាក់ក្នុងកញ្ចប់បញ្ញើរ (ម៉ូរឺស័ររថយន្ត)។

លទ្ធផល កម្លាំងចម្រុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សោម វុទ្ធី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ជាអ្នកចាំទទួលកញ្ចប់បញ្ញើរ និងគ្រឿងញៀនប្រភេទ “Cocaine”
ទម្ងន់ ៧៩៣.៥៦ ក្រាម៕