មានរឿងអាក្រក់ជាប់រហូត ដល់ថ្នាក់ គេដេញឲ្យ សូ លីហ្សា ទៅ…

0
73

ភ្នំពេញ៖ ដូចជាប្រិយមិត្តដឹងស្រាប់ទៅហើយ ពីតារាស្រី សូ លីហ្សា ដែលជាតារាម្នាក់ ដែលមានរូបរាងស្រស់ស្អាត ស៊ិចស៊ី គួរជាទីបេតី។

ប៉ុន្តែក្នុងឆ្នាំនេះផងដែរ តារាស្រីរូបនេះ ហាក់ដូចជា រាសីដាក់មែនទែន ព្រោះថាជារឿយៗ នាងតែងតែបាត់របស់ជានិច្ច ដែលរបស់ខ្លះ មានតម្លៃគួរសម និងរបស់ខ្លះទៀត តម្លៃថ្លៃ ហួសពីការស្មាន។

កាលពីប៉ុន្មានម៉ោងមុន សូ លីហ្សា បានបង្ហោះរូបថតកាបូបលុយ និងលុយចំនួន ២ដុល្លារ ដែលបន្សល់ទុក ពីលោកចោរ។ ក្នុងនោះ រូបនាងបានសរសេរថា« បើជ្រុលមេចមិនយកទាំងកាបូបម៉ងទៅកាបូបដៃហ្នឹងបើយកទៅលក់វាបានលុយច្រើនគួរសមដែរតើ ទុក្ខអោយខ្ញុំប៉ុណ្ណឹងខ្ញុំធ្វើអីគ្រាន់ សុំខ្លាចដៃលោកចោរម៉ង»។

ចំពោះលុយ ដែលចោរបានយកទៅនោះ គឺចំនួន ៥០០ដុល្លារ ហើយនាង ក៏មិនដឹងថា ចោរលួចយកលុយ តាំងពីពេលណានោះដែរ។

ជាមួយគ្នានោះដែរ បណ្តាអ្នកលេងបណ្តាញហ្វេសប៊ុក ចង់ឲ្យ នាង ទៅរំដោះគ្រោះ ចេញម្តង ដោយស្រោចទឹកចេញ ព្រោះថា នាងតែងតែ មានរឿង និងបាត់របស់ សឹងតែគ្រប់ពេលទៅហើយ៕

សូ លីហ្សា
សូ លីហ្សា
សូ លីហ្សា
សូ លីហ្សា