តារាចម្រៀងជើងចាស់ ម៉េង កែវពេជ្ជតា បានបង្ហើបពីមូលហេតុដែលមិនធ្វើជាគណៈកម្មការ កម្មវិធីប្រលងចម្រៀង ឈ្មោះថា សំនៀងឯក ដោយសារ…

0
224

ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះអ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសារយ៉ាងវែងអន្លាយ ទាំងអត្ថន័យហាក់មិនឆ្ងាយពីការលើកសរសើរខ្លួនឯងដែលបានធ្វើជាគណៈកម្មការ កម្មវិធីប្រលងចម្រៀង ឈ្មោះថា សំនៀងឯក។ ក្នុង​សា​រ​នោះ តារាចម្រៀងម៉េមាយកូនពីររូបនេះររៀបរាប់ថា៖« ខ្ញុំតែងមានអារម្មណ៍ល្អណាស់ចំពោះកិច្ចការមួយនេះ ។ កា​​រហត់នឿយ ការលំបាកនានា គឺជាការលះបង់ដ៏មានតម្លៃ និងសក្តិសមបំផុតដែលខ្ញុំត្រូវធ្វើដោយញញឹម ។

តារារូបនេះបានពោលឡើងទៀតថា« សំនៀងឯក ” ជាកម្មវិធីខ្មែរ បង្កើតឡើងដោយខ្មែរ សុក្រិត ទោះមិនសម័យពេក តែក៏មិនបុរាណពេក។ មោទនៈភាពរបស់ខ្ញុំ គឺត្រង់ខ្ញុំបានចូល រួមជួយខ្មែរឲ្យចេះស្រលាញ់របស់ខ្លួនឯងជា​ប​ឋ​ម មុននឹងទទួលយកអរិយធម៌បរទេសពីលោកខាងក្រៅ ។

ខ្ញុំមិនដែលនិយាយថាកម្មវិធី Brand Brand របស់បរ​ទេ​សមិនល្អនោះទេ ប៉ុន្តែខ្ញុំក៏នៅតែចង់ឲ្យខ្មែរមិនភ្លេចខ្មែរហើយងាកមកផ្តុំគ្នាគាំទ្រអ្វីដែលជាស្នាដៃខ្មែរផងទៅ ទើ​​បស្រុកយើងមានឈ្មោះថាជឿនលឿនខាងសិល្បៈយ៉ាងពិតប្រាកដ ។ ក្នុងសារនោះដែរ អ្នកនាងក៏អះអាងថា «ខ្ញុំមិនបាក់ទឹកចិត្ត ដែលមិនទាន់បានប្រឡូកក្នុងកម្មវិធីប​ទេ​ស​ ព្រោះខ្ញុំដឹងថាមកពីអ្វី ? ? មិនមែនខ្ញុំគ្មានអ្នកច​ង់​​បានទេ ប៉ុន្តែអាចមកពីភាពច្រណែននៅកន្លែងនោះច្រើ​ន​​ពេក។ ដោយឡែកពេលនេះ ខ្ញុំចង់ថ្លែងទៅកាន់ក​ម្មវិ​ធី​ ” សំនៀងឯក ” ថា ខ្ញុំស្រលាញ់អ្នកណាស់ »។