ទោះបីឃុំក្នុងគុកពិតមែន តែស្វាមី Pat Napapa នៅតែមិនភ្លេចធ្វើរឿងនេះ ដើម្បីភរិយា

0
157

ថៃ៖ គ្រប់គ្នាប្រាកដជាស្គាល់ តារាសម្តែងស្រី Pat Napapa ដែលក្នុងចំណោមតារាស្រីល្បីៗជាច្រើន នាងជាតារាដែលមានប្រវត្តិកម្សត់ មករហូត តាំងពីពេលនៅលីវ រហូតដល់មានកូនប្រុសដ៏គួរឲ្យក្នាញ់ម្នាក់។

បើរំលឹកទៅកាន់អតីតកាលវិញ ក្រោយពេល Pat Napapa បានរៀបការរួច និងសម្រាលកូនមិនបានប៉ុន្មាន ស្វាមីរបស់នាងក៏ត្រូវបានចាប់ខ្លួនពីបទពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។

ម៉្យាងវិញទៀតកាលពេលនោះ គឺជាគ្រាដែលតារាស្រីមុខស្រស់មួយដួងនេះ ត្រូវតស៊ូចិញ្ចឹមមើលកូនតែម្នាក់ឯង ព្រមទាំងទទួលបន្ទុកមើលថែម្តាយ ដែលមានជំងឺផងដែរ។

គ្រួសារ Pat Napapa កាលនៅជួបជុំគ្នា
ស្វាមី និងកូន Pat Napapa

យ៉ាងណាមិញកាលពីម្សិលមិញនេះ Pat Napapa បានទទួលក្តីរំភើបមិនតិចឡើយ នៅពេលស្វាមីដែលកំពុងស្ថិតនៅក្នុងគុកនោះ តែបានឲ្យគេ ទិញបាច់ផ្កា ឲ្យនាង ដើម្បី Surprise នៅថ្ងៃពិសេស គឺថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ១ឆ្នាំរបស់ពួកគេ។

នេះពិតជាបញ្ជាក់ពីក្តីស្រលាញ់ និងការនឹករលឹកយ៉ាងខ្លាំងពីស្វាមីរបស់ Pat បើទោះបីជាមិនបាននៅជិតភរិយា និងកូនមែន តែក៏មិនដែលភ្លេចថ្ងៃពិសេសរបស់ខ្លួននិងភរិយាឡើយ៕

Pat និងកូន
Pat និងកូន
Pat និងកូន
Pat និងកូន
Pat និងកូន
បាច់ផ្កា ដែលទទួលបានពីស្វាមី