Miss Global 2017 ទាំង៥ គ្មានវត្តមានប្រទេសអាស៊ានមែន តែបេក្ខនារីប៉ុន្មានរូបនេះលេចធ្លោខ្លាំងណាស់ យប់មិញ

0
36

ភ្នំពេញ៖ កាលពីយប់ម្សិលមិញនេះ កម្មវិធីប្រកួតបវកញ្ញាអន្តរជាតិ Miss Global 2017 បានប្រព្រឹត្តទៅយ៉ាងអស្ចារ្យ នៅឯសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ដែលមានការឧបត្ថម្ភផ្តាច់មុខពីស្រាបៀរ GANZBERG។ វត្តមានទស្សនិកជន អ្នកគាំទ្រ និងអ្នកមានមុខមាត់ក្នុងប្រទេសកម្ពុជាជាច្រើន ក៏បានចូលរួមក្នុងកម្មវិធីដ៏ធំអស្ចារ្យ និងលើកដំបូងសម្រាប់ប្រទេសកម្ពុជានេះដែរ។

បន្ទាប់ការប្រកួតបានបញ្ចប់ គេបានរកឃើញរាជនីកំពូលសម្រស់ទាំង៥ ដែលជាម្ចាស់ជ័យលាភីគ្រងមកុដ Miss Global 2017 ដែលមានដូចជា៖

• លេខ១ បានទៅលើ បេក្ខនារី មកពីប្រទេស ប្រេស៊ីល

• លេខ២ បានទៅលើ បេក្ខនារី មកពីប្រទេស បាហាម៉ា

• លេខ៣ បានទៅលើ បេក្ខនារី មកពីប្រទេស អាល្លឺម៉ង់

• លេខ៤ បានទៅលើ បេក្ខនារី មកពីប្រទេស សូម៉ាលី

• លេខ៥ បានទៅលើ បេក្ខនារី មកពីប្រទេស ចិន

គួរបញ្ជាក់ថា ក្នុងចំណោម បេក្ខនារីជ័យលាភីទាំង៥នោះ មិនមានវត្តមានបេក្ខនារីតំណាងប្រទេសក្នុងតំបន់អាស៊ានឡើយ។ ទោះជាយ៉ាងណា បេក្ខនារីមកពីប្រទេសក្នុងតំបន់អាស៊ានទាំងប៉ុន្មានរូបខាងក្រោមនេះ ក៏ទទួលបានការចាប់អារម្មណ៍ និងមានភាពលេចធ្លោខ្លាំង មិនធម្មតាដែរ គឺថា ពេលដែលពួកគេបង្ហាញខ្លួនម្តងៗទស្សនិកជនស្រែកហ៊ោរកញ្ជៀវតែម្តង៕

ចង់ដឹងថា យប់មិញនេះ បេក្ខនារីតំណាងប្រទេសក្នុងតំបន់អាស៊ានណាខ្លះ ដែលមានភាពលេចធ្លោ និងរូបសម្រស់ទាក់ទាញខ្លាំង សូមទស្សនារូបភាពខាងក្រោម៖  

បេក្ខនារីតំណាងប្រទេសកម្ពុជា
បេក្ខនារីតំណាងប្រទេសកម្ពុជា
បេក្ខនារីតំណាងប្រទេសកម្ពុជា
បេក្ខនារីតំណាងប្រទេសឡាវ
បេក្ខនារីតំណាងប្រទេសឡាវ
បេក្ខនារីតំណាងប្រទេសហ្វីលីពីន
បេក្ខនារីតំណាងប្រទេសហ្វីលីពីន
បេក្ខនារីតំណាងប្រទេសហ្វីលីពីន
បេក្ខនារីតំណាងប្រទេសថៃ
បេក្ខនារីតំណាងប្រទេសថៃ
បេក្ខនារីតំណាងប្រទេសវៀតណាម