សុគន្ធ នី​សា មមាញឹក ព្រោះ​ថ្ងៃ​មង្គល​ជិត​មក​ដល់​ហើយ

0
24

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​សុគន្ធ នី​សា កំពុង​តែ​មមាញឹក​យក​ធៀប​ការ​អញ្ជើញ​អ្នកសិល្បៈ ក្នុង​ពេល​ដែល​ពិធី​ខិតចូល​មក​កាន់តែ​កៀក ។

ហ្វេ​ស​ប៊ុ​ក​របស់​អ្នកសិល្បៈ​មួយ​ចំនួន​បង្ហាញ សុគន្ធ នី​សា យក​ធៀប​ការ​ទៅ​អញ្ជើញ​ដោយ​ផ្ទាល់​ដៃ ដែល​តារា​ទាំងនោះ​ភាគច្រើន​ជា​អ្នក​ជិត​ស្និទ្ធ​បំផុត​របស់​នាង ។

បើ​ទោះបី​ដំណឹង​ចូល​រោងការ​របស់​សុគន្ធ នី​សា បែកធ្លាយ​ទៅ​ហើយ​ក្តី ប៉ុន្តែ​តារា​ចម្រៀង​​រូប​នេះ​មិន​ទាន់​ប្រកាស​ជា​សាធារណៈ​នៅឡើយ​ពី​កាលបរិច្ឆេទ​ពិតប្រាកដ​នៃ​ពិធី​​នោះ ។ នាង​ធ្លាប់​ប្រកាស​តាម​ទូរទស្សន៍​កាលពី​ពេល​កន្លង​មក​ថា នាង​នឹង​ចូល​រោង​ការ​​នៅ​ដំណាច់ឆ្នាំ​២០១៧ ជាមួយ​បុរស​អ្នកជំនួញ​ម្នាក់ បន្ទាប់​ពី​មាន​ពាក្យ​ច​ចាម​អា​រ៉ាម​ជុំវិញ​ការ​ទាក់ទង​ជាមួយ​បុរស​ម្នាក់​ជា​ឪពុក​របស់​កុមារី​កូនក្រុម​របស់​ខ្លួន​ក្នុង​កម្មវិធី ​The voice Kid Cambodia ។

ប្រភព​ក្រៅផ្លូវការ​មួយ​បង្ហើប​ឲ្យ​ដឹង​ថា មង្គលការ​រវាង ​សុគន្ធ នី​សា និង​បុរស​អ្នកជំនួញ​មានទ្រព្យ​ស្តុកស្តម្ភ​នោះ​អាច​នៅ​អំឡុង​ចុងខែ​ធ្នូ ឆ្នាំ​២០១៧ ដោយសារ​អ្វី​ៗ​បាន​រៀបចំ​រួច​រាល់​អស់ហើយ ។

មង្គលការ​នោះ​នឹង​ធ្វើ​រៀបចំ​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ​ក្នុង​រាជធានី​ភ្នំពេញ ជា​មួយ​នឹង​​ការ​ចំណាយ​រាប់​ម៉ឺន​ដុល្លារ ។ ចំពោះ​ភ្ញៀវ​ចូលរួម​ភាគច្រើន​ គឺជា​អ្នកសិល្បៈ និង​អ្នក​មាន​មុខមាត់​ក្នុង​សង្គម ព្រោះ​ទាំង​ សុគន្ធ នី​សា ទាំង​អនាគត​ស្វាមី​របស់​នាង​ជា​អ្នកមាន​មុខ​មាត់​ក្នុង​សង្គម​ដូច​គ្នា ។

ដំណឹង​ស្តី​ពី​ការ​ចូល​រោងការ​របស់​តារាចម្រៀង​ សុគន្ធ នី​សា នា​ពេល​នេះ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​​នាង​សម្តែង​ការ​អបអរសាទរ ៕

តារាចម្រៀង​សុគន្ធ នី​សា កំពុង​តែ​មមាញឹក​យក​ធៀប​ការ​អញ្ជើញ​អ្នកសិល្បៈ ក្នុង​ពេល​ដែល​ពិធី​ខិតចូល​មក​កាន់តែ​កៀក
ហ្វេ​ស​ប៊ុ​ក​របស់​អ្នកសិល្បៈ​មួយ​ចំនួន​បង្ហាញ សុគន្ធ នី​សា យក​ធៀប​ការ​ទៅ​អញ្ជើញ​ដោយ​ផ្ទាល់​ដៃ ដែល​តារា​ទាំងនោះ​ភាគច្រើន​ជា​អ្នក​ជិត​ស្និទ្ធ​បំផុត​របស់​នាង
បើ​ទោះបី​ដំណឹង​ចូល​រោងការ​របស់​សុគន្ធ នី​សា បែកធ្លាយ​ទៅ​ហើយ​ក្តី ប៉ុន្តែ​តារា​ចម្រៀង​​រូប​នេះ​មិន​ទាន់​ប្រកាស​ជា​សាធារណៈ​នៅឡើយ​ពី​កាលបរិច្ឆេទ​ពិតប្រាកដ​នៃ​ពិធី​​នោះ
ដំណឹង​ស្តី​ពី​ការ​ចូល​រោងការ​របស់​តារាចម្រៀង​ សុគន្ធ នី​សា នា​ពេល​នេះ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​​នាង​សម្តែង​ការ​អបអរសាទរ
ដំណឹង​ស្តី​ពី​ការ​ចូល​រោងការ​របស់​តារាចម្រៀង​ សុគន្ធ នី​សា នា​ពេល​នេះ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​​នាង​សម្តែង​ការ​អបអរសាទរ

ប្រភព : កោះសន្តិភាព