នី​ មុនីនាថ ស្នើ​សុំ​មេធាវី​ចាត់ចែង​ការ​ប្តឹង​ពី​អតីត​គូ​ដណ្តឹង

0
118

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ចេញ​ដីកា​កោះហៅ​ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​នៅ​តុលាការ​តារា​សម្តែង​​​នាង នី មុន្នីនាថ បាន​ដាក់​លិខិតស្នើ​សុំ​ទៅ​កាន់​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ដើម្បី​ចាត់ចែង​មេធាវី ជួយ​ការពារ​ក្តី​សម្រាប់​រូប​នាង​ពី​ការ​ប្តឹង​របស់​អី​ត​ត​គូ​ដណ្តឹង​។

លិខិត​នោះ​បាន​មក​ដល់​ដៃ​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ដែល​ជា​ប្រធាន​សមាគម​រួច​ហើយ ដោយនៅ​ក្នុង​នោះ​សមាគម​ក៏​​ចាត់ចែង​រក​មេធាវី​ឲ្យ នី មុន្នីនាថ រួច​ហើយ​ដែរ ដើម្បី​ការ​ពារ​ក្តី​ឲ្យ​តារា​រូប​នា​ពេល​នេះ​។

បើ​យោង​តាម​ពាក្យ​ស្នើ​សុំ​របស់ នី មុន្នីនាថ មក​សមាគម​សិល្បករ​ខ្មែរ​បាន​ឲ្យ​ដឹង​ថា នាង​សុំ​ស្នើ​ឱ្យ​ជួយ​ពឹងពាក់​មេធាវី​មួយ​រូប​ដើម្បី​ការពារ​ក្តី​ឲ្យ​រូប​នាង​ក្នុង​វិវាទ​នៅ​តុលាការ​ជា​មួយ​ឈ្មោះ អ៊ឹ​ង សូ​ឡា​ង​។ លិខិត​ដដែល​នោះ​បញ្ជាក់​ថា ឈ្មោះ អ៊ឹ​ង សូ​ឡា​ង ​ជា​អតីត​គូ​ដណ្តឹង​បាន​ប្តឹង​នាង​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​អយុត្តិធម៌​បំផុត តាម​ពាក្យបណ្តឹង​ចុះ​ថ្ងៃ​ទី​២៨ កញ្ញា ឆ្នាំ​២០១៧​។ ហើយ​ការ​ស្នើ​សុំ​មេធាវី​នា​ពេល​នេះ​ធ្វើ​ឡើង​ដោយសារ​តែ​នាង​មិនសូវ​យល់​ពី​បញ្ហា​ច្បាប់ និង​និ​តិ​វិធី​នៅ​តុលាការ ដើម្បី​ការពារ​ក្តី​ រួម​នឹង​ការ​ពារ​ផលប្រយោជន៍​ស្របច្បាប់​ដល់​រូប​នាង​លើ​សំណុំរឿង​មួយ​នេះ​។

តារា​សម្ដែង​ទឹកភ្នែក នី មុន្នីនាថ ត្រូវ​បាន​​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​លិខិត​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​ពាក់ព័ន្ធ​ទៅ​នឹង​ពាក្យបណ្តឹង​របស់​អតីត​គូស្នេហ៍​​លោក អ៊ឹ​ង សូ​ឡា​ង តាម​ដីកា​កោះ​​​របស់​ចៅក្រម អ៊ុ​ក សុ​វ​ណ្ណា​រិ​ទ្ធ នៅ​ម៉ោង២និង៣០​រសៀល​ ថ្ងៃ​ទី​២២ ខែវិ​ច្ឆិ​កា ឆ្នាំ​២០១៧ ​ខាង​មុខ​នេះ​។ យ៉ាងណា​ក៏​ដោយ​ យោង​តាម​លិខិត​កោះហៅ​នោះ​បាន​​​ឲ្យ​ដឹង​ថា ការ​ចូលខ្លួន​តាម​ដីកា​កោះហៅ​ពី ចុង​ចម្លើយ នី មុន្នីនាថ នា​ពេល​នេះ​គឺ​ធ្វើ​ទៅ​តាម​នីតិវិធី ដើម្បី​ត្រៀម​ការ​ទាញ​ហេតុផល​តាម​បណ្តឹងទាមទារ​ប្រាក់​ពី​ដើម​ចម្លើយ​។

គួរ​រំលឹកថា យោង​តាម​ពាក្យបណ្តឹង​របស់​លោក អ៊ឹ​ង សូ​ឡា​ង បាន​ស្នើ​សុំ​តុលា​ការ​បង្គាប់​ឱ្យ នី មុន្នីនាថ សង​ប្រាក់​ចំនួន​៧​ម៉ឺន​ដុល្លារ និង​ប្រាក់​សងជំងឺចិត្ត​មក​លោក​​ចំនួន​៥​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ។ ពាក្យបណ្តឹង​ដែល​ចុះហត្ថលេខា​ដោយ​មេធាវី​របស់​​លោក អ៊ឹ​ង សូ​ឡា​ង កាលពី​ចុងខែ​កញ្ញា បាន​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​នៃ​ការ​ទាម​ទារ​​ខាងលើ ពី​ដើម​ចោទ (អ៊ឹ​ង សូ​ឡា​ង​) ​គឺ​ដោយសារ​ការ​ដែល​បាន​ស្គាល់គ្នា​ និង​ស្រឡាញ់​​គ្នា​ជាមួយ​ចុង​ចម្លើយ (នី មុន្នីនាថ​) នៅ​ឆ្នាំ​២០១៤ ដោយ​ព្រមព្រៀង​​ច្បាស់​លាស់​ថា នឹង​យក​គ្នា​ជា​ប្តី​ប្រពន្ធ​នៅ​ថ្ងៃ​អនាគត ទើប​ដើមចោទ​បាន​រៀបចំ​ធ្វើ​ពិធី​ភ្ជាប់ពាក្យ ដោយ​មាន​ឪពុក​ម្តាយ​ទាំង​សង​ខាង​​យ៉ាង​ត្រឹមត្រូវ ។ នៅ​ថ្ងៃ​ភ្ជាប់ពាក្យ​ភាគី​ចុង​ចម្លើយ​បាន​ទាមទារ​បំពាក់​ជូននូវ​គ្រឿង​អលង្ការ​ដូច​ជា​ ខ្សែ​.​ក​ពេជ្រ​, ចិញ្ចៀន​ពេជ្រ និង​ក្រវិល​ពេជ្រ មាន​តម្លៃ​៣​ម៉ឺន​៧​ពាន់​ដុល្លារ។

ម្យ៉ាងទៀត ដោយសារ​ដើមចោទ​ជា​អាណិកជន​រស់នៅ​សហរដ្ឋអាមេរិក ដើមចោទ​ខិតខំ​ព្យា​យាម​បំពេញបែបបទ​ធានា​យក​ចុង​ចម្លើយ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក ។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​​១៦ ខែមីនា ឆ្នាំ​២០១៧ បន្ទាប់​ពី​ចុង​ចម្លើយ​បាន​ទទួល​វី​សា​ឲ្យ​ទៅ​អា​មេ​រិ​ក បែ​រជា​ចុង​ចម្លើយ​​មិន​ទៅ​ ថែម​ទាំង​លុប​ចោលការ​ភ្ជាប់ពាក្យ​រវាង​ដើមចោទ​ថែម​ទៀត​ផង ដោយ​លើក​​​ហេតុផល​ថា ដើមចោទ​មិន​ចេះ​ប្រើ​ពាក្យ​ផ្អែម​ជាមួយ​ចុង​ចម្លើយ ដែល​ជា​មូលហេតុ​មិន​​ត្រឹមត្រូវ​នោះ​ទេ​៕

បន្ទាប់​ពី​ចេញ​ដីកា​កោះហៅ​ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​នៅ​តុលាការ​តារា​សម្តែង​​​នាង នី មុន្នីនាថ បាន​ដាក់​លិខិតស្នើ​សុំ​ទៅ​កាន់​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ដើម្បី​ចាត់ចែង​មេធាវី ជួយ​ការពារ​ក្តី​សម្រាប់​រូប​នាង​ពី​ការ​ប្តឹង​របស់​អី​ត​ត​គូ​ដណ្តឹង​
បន្ទាប់​ពី​ចេញ​ដីកា​កោះហៅ​ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​នៅ​តុលាការ​តារា​សម្តែង​​​នាង នី មុន្នីនាថ បាន​ដាក់​លិខិតស្នើ​សុំ​ទៅ​កាន់​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ដើម្បី​ចាត់ចែង​មេធាវី ជួយ​ការពារ​ក្តី​សម្រាប់​រូប​នាង​ពី​ការ​ប្តឹង​របស់​អី​ត​ត​គូ​ដណ្តឹង​
លិខិត​នោះ​បាន​មក​ដល់​ដៃ​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ដែល​ជា​ប្រធាន​សមាគម​រួច​ហើយ ដោយនៅ​ក្នុង​នោះ​សមាគម​ក៏​​ចាត់ចែង​រក​មេធាវី​ឲ្យ នី មុន្នីនាថ រួច​ហើយ​ដែរ ដើម្បី​ការ​ពារ​ក្តី​ឲ្យ​តារា​រូប​នា​ពេល​នេះ​
លិខិត​នោះ​បាន​មក​ដល់​ដៃ​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ដែល​ជា​ប្រធាន​សមាគម​រួច​ហើយ ដោយនៅ​ក្នុង​នោះ​សមាគម​ក៏​​ចាត់ចែង​រក​មេធាវី​ឲ្យ នី មុន្នីនាថ រួច​ហើយ​ដែរ ដើម្បី​ការ​ពារ​ក្តី​ឲ្យ​តារា​រូប​នា​ពេល​នេះ​
នី មុនីនាថ
នី មុនីនាថ
លិខិត​ដដែល​នោះ​បញ្ជាក់​ថា ឈ្មោះ អ៊ឹ​ង សូ​ឡា​ង ​ជា​អតីត​គូ​ដណ្តឹង​បាន​ប្តឹង​នាង​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​អយុត្តិធម៌​បំផុត តាម​ពាក្យបណ្តឹង​ចុះ​ថ្ងៃ​ទី​២៨ កញ្ញា ឆ្នាំ​២០១៧​
ពាក្យបណ្តឹង​របស់​លោក អ៊ឹ​ង សូ​ឡា​ង បាន​ស្នើ​សុំ​តុលា​ការ​បង្គាប់​ឱ្យ នី មុន្នីនាថ សង​ប្រាក់​ចំនួន​៧​ម៉ឺន​ដុល្លារ និង​ប្រាក់​សងជំងឺចិត្ត​មក​លោក​​ចំនួន​៥​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត

ប្រភព : កោះសន្តិភាព