មិននឹកស្មានថា លីនីតូច ច្រៀងបទ «មាតាដៃ១០០» ពិរោះដល់ម្លឹង

0
37

ភ្នំពេញ៖ ឈិន មុន្នីនាថ ដែលមហាស្គាល់នាងថាជា លីនីតូច កំពុងតែទទួលបាន ប្រជាប្រិយភាពខ្លាំង បន្ទាប់ពីនាងបានបង្ហាញ សមត្ថភាពសម្តែងបានយ៉ាងល្អ នៅក្នុងរឿង«សិសិររដូវក្នុងបេះដូង»

ឈិន មុន្នីនាថ

យ៉ាងណាមិញ នាពេលថ្មីៗនេះ តារាសម្តែងវ័យក្មេងរូបនេះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ពេលដែលបានឃើញវីដេអូចាស់ៗរបស់នាង ច្រៀងចម្រៀងមួយបទ ដែលមានចំណងជើងថា «មាតាដៃ១០០» ហើយថែមទាំងច្រៀងបានយ៉ាងពិរោះថែមទៀតផង។

ទោះជាយ៉ាងណាក្តី មុន្នីនាថ នាងមិនត្រឹមតែមានសមត្ថភាពសម្តែង ដ៏ពូកែមួយមុខនោះទេ ប៉ុន្តែសមត្ថភាពនៃការច្រៀងរបស់នាង ក៏មិនធម្មតានោះដែរ៕

កុំឲ្យខាតពេលយូរ ចង់ដឹងថាលីនីតូចច្រៀងបទនេះពិរោះយ៉ាងណានោះ តោះទៅស្តាប់ទាំងអស់គ្នា៖  

ឈិន មុន្នីនាថ
ឈិន មុន្នីនាថ