ក្រោយបែកសង្សារចាស់ Sandara យំស្ទើរមិនចង់រស់ ប៉ុន្តែក្រោយធ្វើចិត្តបាន មិនស្មានថានាងសងសឹកគេសាហាវដល់ថ្នាក់….!

0
43

កូរ៉េខាងត្បូង៖ កាលពីមួយរយៈមុននេះ តារាស្រីសាច់ចាំវ័យ៣២ឆ្នាំ កញ្ញា Sandara Park បានទម្លាយពីរឿងរ៉ាវអតីតកាលស្នេហារបស់ខ្លួន នៅក្នុងកម្មវិធី “Get it Beauty” ដែលធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង ដោយមិននឹកស្មានថា តារាស្រីស្រស់ស្អាតរូបនេះ ធ្លាប់ឈឺចាប់ដោយសារស្នេហាខ្លាំងដល់ម្លឹងសោះ។

ដោយក្នុងនោះ Sandara បាននិយាយថា នាងបានយំយ៉ាងខ្លាំង ពេលដែលបែកគ្នាជាមួយ ស្នេហាដំបូងរបស់នាង។ នេះជាការលើកឡើងរបស់នាង៖ «ខ្ញុំគិតថាជីវិតរបស់ខ្ញុំត្រូវចប់ហើយ ពេលដែលខ្ញុំបែកគ្នាជាមួយគេ ពីព្រោះតែគេជាស្នេហាដំបូងរបស់ខ្ញុំ»។

Sandara Park បានទម្លាយពីរឿងរ៉ាវអតីតកាលស្នេហារបស់ខ្លួន នៅក្នុងកម្មវិធី “Get it Beauty”

នាងបន្ថែមទៀតថា នាងបានយំរហូតមិនអាចបញ្ឈប់ទឹកភ្នែករបស់ខ្លួនបាន បន្ទាប់ពីឈ្លោះគ្នាជាមួយនឹងមិត្តប្រុសដំបូងរបស់នាង ដោយសារតែរឿងនេះ ទើបធ្វើឲ្យការសម្តែងរបស់នាង ត្រូវបានពន្យារ ដោយមានការយឺតយ៉ាវពេញមួយថ្ងៃតែម្តង។

នេះជាសម្តីរបស់នាង «ពួកយើងបានឈ្លោះគ្នាយ៉ាងខ្លាំងម្តង ហើយពីព្រោះតែរឿងនេះ ធ្វើឲ្យខ្ញុំមិនអាចបញ្ឈប់ការយំរបស់ខ្លួនឯងបាន សូម្បីតែពេលដែល ខ្ញុំកំពុងតែថតខ្សែភាពយន្តក៏ដោយ ក៏ខ្ញុំនៅតែមិនអាចទប់ទឹកភ្នែកខ្លួនបានដែរ ទើបផលិតករពន្យារការថតតែម្តង។ ប៉ុន្តែក្រុមការងារពួកគាត់យល់ពីរឿងនេះ ដូច្នេះហើយទើបអ្នកទាំងអស់គ្នា បានលើកទឹកចិត្តខ្ញុំពេញមួយថ្ងៃ»។

តារាស្រីSandara Park

នាងបន្តទៀតថា ក្រោយពីការបែកបាក់គ្នាត្រូវបានបញ្ចប់ដោយអាក្រក់ នាងក៏សម្រេចចិត្ត លក់កាដូទាំងអស់ ដែលនាងធ្លាប់ទទួលបានពីមិត្តប្រុសរបស់នាងតែម្តង។

«ក្រោយពីធ្វើចិត្តបាន ខ្ញុំក៏សម្រេចចិត្តលក់កាដូទាំងអស់ ដែលខ្ញុំធ្លាប់ទទួលពីគេ។ បន្ទាប់មកក៏យកលុយដែលលក់បានទាំងអស់ យកទៅដើរលេងវិស្សមកាលយ៉ាងសប្បាយបំផុត ជាមួយនឹងមិត្តភក្តិរបស់ខ្ញុំតែម្តង។ យើងត្រូវតែសងសឹងសង្សាររបស់យើងបែបនេះហើយ»។

មិនថាយ៉ាងណា ពីមុន Sandara អាចយំដោយសារស្នេហាដំបូងរបស់នាងក៏ពិតមែន ប៉ុន្តែឥឡូវនេះវិញ នាងក្លាយជាមនុស្សស្រី ដែលមានឥទ្ធិពលលើបុរសគ្រប់គ្នា ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាត និងភាពគួរឲ្យស្រលាញ់របស់នាង៕

តារាស្រីSandara Park
តារាស្រីSandara Park
តារាស្រីSandara Park
តារាស្រីSandara Park
តារាស្រីSandara Park
តារាស្រីSandara Park
តារាស្រីSandara Park
តារាស្រីSandara Park