ប្លែកធ្លាយ សារ​ក្នុង​ចិត្ត​របស់ អតីត​តារាសម្ដែង​លោក ហម សុធានិត ពាក់ព័ន្ធ​នឹង​ក្រសួង​វប្បធម៌ យក​ពន្ធ​ពី​វិស័យ​ភាពយន្ត​ហួសហេតុពេក

0
80

(ភ្នំពេញ)៖ បន្ទាប់ពីក្រសួងកោះហៅផលិតករមកប្រជុំ ដើម្បីផ្សព្វផ្សាយពីគោលការណ៍បង់ពន្ធរួចហើយ បានធ្វើឲ្យផលិតករជាច្រើនក្រពុលមុខ ខណៈពន្ធដែលត្រូវបង់មានរហូតដល់ ១១ ចំណុចឯណោះ ដែលជាហេតុធ្វើឲ្យផលិតករជាច្រើន ប្រឈមមុខនឹងការផ្អាកផលិតរឿង។ យ៉ាងណាមិញ មិនមែនតែផលិតករនោះទេ ដែលមានការស្មុគស្មាញក្នុងចិត្ត សូម្បីតែអតីតតារាសម្ដែង ប្រុស លោក ហម សុធានិត ដែលបច្ចុប្បន្នលោក គឺជាឧត្តមសេនីយ៍ផ្កាយ១ នៅក្រសួងមហាផ្ទៃ ក៏មានមតិក្នុងចិត្តមកទម្លាយក្នុងបណ្ដាញសង្គម ទាក់ទងនឹងរឿងនេះដែរ។

ក្នុងនោះ លោក ហម សុធានិត បានសរសេរក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា «ផលិតករក្រទុន ហើយត្រូវបង់ពន្ធទៀត អាចពិបាកក្នុងការផលិតហើយអ៊ីចឹង ព្រោះអ្នកផលិតខ្លះ រកធ្វើមានមិនបានផង»។

គួរបញ្ជាក់ថា លោក ហម សុធានិត ទម្លាយសារក្នុងចិត្តដូច្នេះ គឺក្រោយពេលដែលលោក សាវិន ហ្វីលីព តារាសម្ដែងជើងចាស់ សរសេរថា «លាហេីយភាពយន្តខ្មែរ ! Good bye Khmer Films!»។

សូមបញ្ជាក់ថា ពន្ធទាំងដែលក្រសួងតម្រូវឲ្យបង់រួមមាន ពន្ធទី១ គឺពន្ធពីចំណូលនៃការបញ្ចាំងក្នុងរោង កាត់ ១០ភាគរយ ទៅរដ្ឋ។ ទី២ ក្រោយចែកជាមួយរោងកុន ត្រូវកាត់១ភាគរយទៅរដ្ឋ។ ទី៣ ត្រូវបង់ពន្ធអាករ១០ភាគរយ រៀងរាល់ខែ នៃប្រាក់ចំណូលរបស់ផលិតកម្ម។ ទី៤ ត្រូវបង់ពន្ធ (vat) ប្រចាំឆ្នាំ។ ទី៥ ពន្ធកាត់ទុកពីប្រាក់ចំណូលចំនួន១៥ភាគរយ។ ទី៦ គឺការកាត់ពន្ធ ១០ភាគរយពីតម្លៃជួលទីតាំង ការិយាល័យ។ ទី៧ ពន្ធកាត់ពីបុគ្គលិកពេញម៉ោង១០ភាគរយ សម្រាប់បុគ្គលិកមានប្រាក់បៀវត្សរិ៍ ចាប់ពី៣០០ដុល្លារអាមេរិកឡើងទៅ។ ទី៨ ពន្ធលើអ្នកដឹកនាំសម្តែង អ្នកនិពន្ធ ក្រុមការងារផលិត សិល្បករ ចំនួន១០ភាគរយ។ ទី៩ ពន្ធលើកម្មសិទ្ធិ ឬស្នាដៃ ចំនួន១៥ភាគរយ។ ទី១០ ពន្ធកម្រៃនៃប្រាក់ចំណូលតួសម្តែង ១៥ភាគរយ និងទី១១ ពន្ធលើការជួលទីតាំងថត ការជួលសម្ភារៈ ១០ភាគរយ៕

ប្លែកធ្លាយ សារ​ក្នុង​ចិត្ត​របស់ អតីត​តារាសម្ដែង​លោក ហម សុធានិត ពាក់ព័ន្ធ​នឹង​ក្រសួង​វប្បធម៌ យក​ពន្ធ​ពី​វិស័យ​ភាពយន្ត​ហួសហេតុពេក
អតីត​តារាសម្ដែង​លោក ហម សុធានិត
អតីត​តារាសម្ដែង​លោក ហម សុធានិត
អតីត​តារាសម្ដែង​លោក ហម សុធានិត
អតីត​តារាសម្ដែង​លោក ហម សុធានិត
អតីត​តារាសម្ដែង​លោក ហម សុធានិត
អតីត​តារាសម្ដែង​លោក ហម សុធានិត