ទោះបីគ្រងឈុតប្រពៃណីជប៉ុន ក៏សម្រស់ Miss International Cambodia នៅតែស្រស់ស្អាត!

0
111

ជប៉ុន៖ ប្រិយមិត្តអ្នកស្នេហាវិស័យសិល្បៈប្រហែលជាបានជ្រាបហើយថា កម្មវិធីប្រកួត សម្រស់ Miss International 2017 ត្រូវបានធ្វើឡើងនៅប្រទេសជប៉ុន ដោយមានការចូលរួមពីបណ្ដាប្រទេសជាច្រើន លើសកល ។

ក្នុងនោះ កញ្ញា ញាត សុភា ដែលជាបេក្ខភាពតំណាង Miss International Cambodia ក៏ត្រូវបានជ្រើសរើសសម្រាប់ ចូលរូមក្នុងការប្រកួតកម្មវិធីលំដាប់ពិភពលោក មួយនេះដែរ ។ ម្យ៉ាងទៀត បវរកញ្ញា កម្ពុជាយើងចាំបាច់ត្រូវប្រកួត ជម្រុះគ្រប់វិញ្ញាសារ ដើម្បី ឈានជើងបន្តទៅវគ្គចុងក្រោយក្នុងការដណ្ដើមមកុដ Miss International

ជាក់ស្ដែងម្សិលមិញនេះ ខាងកម្មវិធី Miss International ក៏តម្រូវឲ្យបវរកញ្ញា ដែលជាបេក្ខភាពប្រកួតទាំងអស់ ត្រូវគ្រងឈុតប្រពៃណីរបស់ម្ចាស់ផ្ទះ(ជប៉ុន) ដែលជាអ្នករៀបចំក្នុងការប្រកួតកម្មវិធីដ៏អស្ចារ្យមួយនេះ។

ប៉ុន្តែអ្វីដែលជាទីចាប់អារម្មណ៍នោះ បើទោះជាត្រូវគ្រងឈុតប្រពៃណីជប៉ុន ក៏សម្រស់ Miss International Cambodia យើងនៅតែស្រស់ស្អាត មិនអន់ជាងបវរកញ្ញាដទៃទៀតដែរ។ ជាពិសេសកញ្ញា ញាត សុភា ក៏បានបង្ហាញខ្លួនជាមួយស្នាមញញឹម ដោយពោពេញដោយភាពជឿជាក់ ចំពោះការប្រកួតមួយនេះទៀតផង៕

ចង់ជ្រាបច្បាស់សម្រស់ Miss International Cambodia ស្រស់ស្អាតបែបណាក្នុងឈុតប្រពៃណីជប៉ុន ! តោះទស្សនារូបភាពទាំងអស់គ្នា! 

កញ្ញា ញាត សុភា ដែលជាបេក្ខភាពតំណាង Miss International Cambodia គ្រងឈុតប្រពៃណីជប៉ុន

កញ្ញា ញាត សុភា ដែលជាបេក្ខភាពតំណាង Miss International Cambodia
កញ្ញា ញាត សុភា ដែលជាបេក្ខភាពតំណាង Miss International Cambodia