ទំរាំឃាត់​គាត់បាន លុះជិះបំបុកទូក​ឱ្យ​លិច

0
248

ខេត្តស្ទឹងត្រែង ៖ ​ជន​ត្រូវ​ចោទ​ម្នាក់​តុលាការ​សម្រេច​ចេញ​ដីការ​ឃុំ​ខ្លួន ​ជាបណ្តោះ​អា​សន្ន​ នៅ​ពន្ធនាគារ​កាំ​ង​មេម៉ាយ​ សង្កាត់​ព្រះបាទ ​ក្រោយ​ចាប់ខ្លួន​កាលពី​​​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២៧​ តុលា​ ស្ថិតត្រង់ចំណុច​​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ខេត្តស្ទឹងត្រែង​ពាក់ព័ន្ធ​​​បទល្មើស​​នេ​សាទខុសច្បាប់ ​។ ជនសង្ស័យ​​ឈ្មោះ ស្រី រឿ​ន អាយុ​៣៧​ឆ្នាំ​ រស់នៅ​ភូមិ​វាល​ខ្សាច់​ ឃុំថា​ឡា​បរិ​វ៉ា​ត់​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។

ប្រភព​ពី​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​អោយ​ដឹង​ថា​ កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧​​ តុលា​ឆ្នាំ​២០១៧​នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង ដឹកនាំ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល និង​សហគមន៍​នេសាទ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល និង​ប្រជា​ការពារ ចុះ​ល្បាត​នៅ​តាម​ដង​ទន្លេមេគង្គ នៅ​ឃុំ​កាំ​ង​ចាម ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ ​ធ្វើ​សកម្មភាព​ដោយ​ប្រើប្រាស់​ឧបករណ៍​ឆក់​នៅ​ចំណុច​អូរ​គៀស ភូមិ​កំពង់​ប៉ា​ង ឃុំ​កាំ​ង​ចាម ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។​

ក្រោយ​ប្រទះ​ឃើញ​ ក៏​បាន​ដេញចាប់​ជនសង្ស័យ​ រហូត​ដល់​ចំណុច​ភូមិ​ពងទឹក ឃុំ​អូរ​រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ​ ប៉ុន្តែ​ជនសង្ស័យ​មិន​ព្រម​ឈប់​ឡើយ ក៏​សម្រេចចិត្ត​បុក​ទូក​ជន​សង្ស័យ​ពន្លិច ទើប​ចាប់ខ្លួន​ជនសង្ស័យ​ជាប់​រួម​ជាមួយ​វត្ថុ​តាង​មាន​ថ្នង​ដងត្រី​ភ្ជាប់​ជាមួយ​ខ្សែ​ភ្លើង​១​គ្រឿង ។​ ចំណែកឯ​វត្ថុ​តាង​ផ្សេង​ៗ​ទៀត បាន​លិច​ចូល​ទៅ​ក្នុង​ទន្លេ​អស់​។

ជនសង្ស័យ​​ឈ្មោះ ស្រី រឿ​ន អាយុ​៣៧​ឆ្នាំ​ រស់នៅ​ភូមិ​វាល​ខ្សាច់​ ឃុំថា​ឡា​បរិ​វ៉ា​ត់​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់

ប្រភព : កោះសន្តិភាព