Ronaldo បង្ហាញឈ្មោះកូនទី៤ របស់ខ្លួន ជាមួយមិត្តស្រី ដែលរៀបនឹងកើតនៅខែក្រោយនេះ

0
110

អេស្ប៉ាញ៖ កំពូលតារាបាល់ទាត់ Cristiano Ronaldo បានបង្ហើបនូវឈ្មោះកូនទី៤របស់គេហើយ បើយោងតាមរយៈការ Live វីដេអូក្នុងបណ្ដាញសង្គម Instagram របស់គេ កាលពីយប់មិញនេះ។

មិត្ដស្រីរបស់ខែ្សប្រយុទ្ធ Real Madrid នាង Georgina Rodriguez រំពឹងថានឹងផ្ដល់កំណើតដល់ទារក នៅអំឡុងខែវិច្ឆិកា ខាងមុខនេះ។

កូនទី៤ ដែលនឹងត្រូវកើតនៅពេលខាងមុខនេះ មានឈ្មោះថា Alana Martina ដោយ Ronaldo និង Georgina ជាអ្នកសម្រេចដាក់ឈ្មោះនេះឡើង។

Ronaldo បង្ហាញឈ្មោះកូនទី៤ របស់ខ្លួន ជាមួយសង្សារ

កីឡាករវ័យ៣២ឆ្នាំនេះ បាននិយាយថា៖ «ខ្ញុំជាអ្នកជ្រើសរើសឈ្មោះដំបូង និង Gio ជាអ្នករើសឈ្មោះបន្ទាប់។ ឈ្មោះសម្រាប់កូនស្រីរបស់ខ្ញុំគឺ Alana Martina។ ខ្ញុំគ្រាន់តែចង់ចែករំលែកជាមួយអ្នកទាំងអស់គ្នា។ ខ្ញុំគិតថា វាជាឈ្មោះដ៏គួរឲ្យស្រលាញ់»។

នាង Georgina ក៏បានបង្ហើបពីថៃ្ងដែលនាងនឹងត្រូវសម្រាលកូនដំបូងជាមួយ Ronaldo ផងដែរ គឺនៅថៃ្ងទី២១ ខែវិច្ឆិកា នេះ។

គួរបញ្ជាក់ដែរថា Ronaldo ក៏ទទួលបាននូវកូនភ្លោះ២នាក់ ផងដែរ អំឡុងពាក់កណ្ដាលឆ្នាំនេះ ដែលពួកគេមានឈ្មោះថា Mateo និង Eva៕

Ronaldo និងកូនភ្លោះ
Cristiano Ronaldo
នាង Georgina Rodriguez
Ronaldo និងសង្សាររបស់ខ្លួន នាង Georgina

ប្រភព : Mirror