ខ្លួនឯងមានប្រពន្ធកូនហើយមកលួចទាក់ទងស្រីផ្សេងធ្វើជាសង្សារ ដល់ពេលឃើញនាងមានប្រុសថ្មីកើតចិត្តប្រច័ណ្ឌចាប់នាងអារ.កតែម្តង

0
192

រាជធានីភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ខមានជ័យ សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិស្ទឹងមានជ័យ បានបើកកិច្ចប្រត្តិបតិការតាមវែកមុខចាប់ជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពចាប់សង្សារខ្លួនឯងអារ.កប៉ងសម្លាប់ តែមិនបានសម្រេច ដែលហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួលជាន់ទី១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រហូតមកដល់ម៉ោង៥ ០០នាទីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យបាននៅផ្លូវបេតុងម្តុំផ្សារបឹងឈូក ក្នុងសង្កាត់អូរបែកក្អម ខណ្ខសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យ ដែលអារ.កប៉ងសម្លាប់សង្សាខ្លួនឯងមានឈ្មោះ ឈុំ ដានី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងជួសជុលទូរសព្ទ័ ស្នាក់នៅភូមិបឹងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ចំណែកនារីរងគ្រោះមានឈ្មោះ កែវ ស្រីណាក់ អាយុ២០ឆ្នាំ ស្នាក់នៅបន្ទប់ផ្ទះជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ មានស្រុកកំណើតនៅឃុំភ្ញៀស ស្រុកព្រៃប្បាស ខេត្តតាកែវ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុម៉ោងប្រហែល១១និង៣០នាទីយប់គេលឺសំឡេងឈ្លោះប្រកែកគ្នា និងលឺនារីរងគ្រោះស្រែកអោយគេជួយ ភ្លាមៗនោះអ្នកនៅក្បែខាងបានដើរមើលតែត្រូវជនសង្ស័យដែលជាប្រុសស្នេហ៍ស្រែកថា កុំចេះដឹងរឿងគ្រួសារគេរួចក៏បាត់មាត់មួយសន្ទុះស្រាប់តែលឺស្រែអោយជួយម្ដងទៀតពេលនោះគេឃើញនារីរងគ្រោះចេញមកក្រៅបន្ទប់ឈាមស្រោចខ្លួនភ្លាមៗគេក្រឡេកឃើញជនសង្ស័យ ដែលជាប្រុសស្នេហ៍រត់ចុះក្រោមពេលនោះប្រជាពលរដ្ឋនៅក្បែខាងនាំគ្នាជួយដេញតាមចាប់ដែរតែរត់មិនទាន់ជនសង្ស័យក៏រត់គេចខ្លួន បាត់ស្រមោល ចំណែកនារីរងគ្រោះត្រូវបានអ្នកជិតខាងជួយដឹកតាមម៉ូតូយកទៅមន្ទីពេទ្យលោកសង្ឃ ដើម្បីអោយពេទ្យជួយសង្គ្រោះ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា រូបគេនិងនារីរងគ្រោះ បានស្រលាញ់គ្នាអស់រយៈជិតមួយឆ្នាំហើយ ពេលដែលរស់នៅជាមួយគ្នានារីជាសង្សារមិនដឹងថាខ្លួនមានប្រពន្ធកូនទេ ហើយនៅរយៈថ្មីៗនេះនារីជាសង្សារប្រហែលដឹងថាខ្លួនមានប្រពន្ធកូនហើយ ក៏បានទាក់ទងប្រុសថ្មី និងទាលុយមកបង់ថ្លៃបន្ទប់ជួល ហើយគំរាមថាបើមិនអោយលុយទេគេនឹងតាមរករឿងដល់កន្លែងធ្វើការ ព្រោះតែខ្លួនខ្លាចខ្មាស់គេ និងខ្លាចប្រពន្ធដឹងទើបនៅយប់ថ្ងៃកើតហេតុខ្លួនបានរៀបចំគំរោងយកកាំបិតតាំងតោយកអាករនារីរងគ្រោះ ដែលត្រូវជាសង្សារ ដើម្បីបំបិតមាត់។

បច្បន្នជនសង្ស័យខាងលើកំពុងតែសាកសួរនៅប៉ុស្តិនគរបាលស្ទឹងមានជ័យដម្បីកសាងសំណុំរឿងបញ្ចូនទៅអធិកាដ្ឋាននគរបាលខណ្ខមានជ័យចាត់ការតាមផ្លូវច្បាប់ ៕


ប្រភព៖ Khmer Note