មិននឹកស្មានថា ល្អហួស ហៅ យ៉ាយ៉ាទី២ ចេះរាំរបាំសោះ ពិតជាស្អាតខ្លាំងមែនទែន (មានវីដេអូ)

0
309

ភ្នំពេញ៖ កុមារី ល្អហួស ឬប្រិយមិត្តស្គាល់ថាជា យ៉ាយ៉ាទី២នោះ គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ សកម្មភាពរបស់នាង នៅលើបណ្តាញសង្គមហ្វេសប៊ុក ដូចជាមិនសូវមានច្រើនដូចមុនសោះ។

ដោយឡែក កាលពីប៉ុន្មានថ្ងៃមុននេះ កុមារី ល្អហួស បានចូលរួមក្នុងកម្មវិធី ស៊ីអារម្មណ៍ របស់ទូរទស្សន៍ PNN ដើម្បីធ្វើបទសម្ភាសន៍ខ្លះៗ អំពីជីវប្រវត្តិរបស់នាង និងក្រុមគ្រួសារ។

បន្ទាប់ពីបានធ្វើបទសម្ភាសន៍ នៅក្នុងកម្មវិធីនេះរួចរាល់ហើយ ល្អហួស ក៏បានធ្វើការសម្តែង Show ពិសេសមួយ ដោយរូបនាងបានរាំ«របាំនារីជាជួរ»ផងដែរ ។

យ៉ាងណាមិញ បន្ទាប់ពីទស្សនិកជន បានឃើញពីការសម្តែង របស់កុមារីរូបនេះហើយ គ្រប់គ្នាលាន់មាត់ មិននឹកស្មានថា ល្អហូស ចេះរាំរបាំបែបនេះសោះ ហើយពិតជាស្រស់ស្អាតខ្លាំងមែនទែន៕

តោះកុំឲ្យខាតពេលយូ ទៅមើលកុមារីល្អហួសរាំទាំងអស់គ្នា៖ 

កុមារី ល្អហួស
កុមារី ល្អហួស