ស្រណោះណាស់! កូនស្រីរបស់ Por ធ្វើខួបកំណើតអាយុ៤ឆ្នាំ នៅមុខចេតិយឪពុក

0
106

ថៃ៖ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ កំពូលតារាសម្តែងប្រុស លោក Por Tridsadee បានបាត់បង់ជីវិតដោយសារជំងឺគ្រុនឈាម ដែលធ្វើឲ្យអ្នកគាំទ្រស្ទើរតែ ទូទាំងប្រទេសថៃ មានការសោកស្តាយយ៉ាងក្រៃលែង ចំពោះដំណឹងនេះ។

គួរឲ្យដឹងថា មុនពេលស្លាប់ លោក Por បានបន្សល់ទុកកូនស្រីដ៏គួរឲ្យស្រលាញ់ ឈ្មោះប្អូន ម្លិះ ដែលពេលនោះ នាងមានអាយុប្រមាណជា៣ឆ្នាំ ដែលជាកូនស្រីតែមួយគត់ រវាងលោកជាមួយនឹងភរិយា អ្នកស្រី Vanda Sahawong

លោកPor និងគ្រួសារ
ប្អូន ម្លិះ កូនស្រីតែមួយគត់របស់ Por

តួយ៉ាង កាលពីម្សិលមិញនេះ គឺជាថ្ងៃខួបកំណើតអាយុ ៤ឆ្នាំរបស់ប្អូន ម្លិះ ដែលប្អូន ព្រមទាំងសមាជិកគ្រួសារទាំងអស់ បានសម្រេចចិត្តទៅប្រារព្ធ ធ្វើនៅវត្តដាក់ធាតុរបស់លោក Por។

ការធ្វើខួបកំណើតនៅមុខចេតិយរបស់លោកឪពុកនេះ គឺគ្រប់គ្នាចង់បង្ហាញពីចិត្តនឹករំឮក ក៏ដូចជាចង់ឧទ្ទិសដល់លោក ហើយពួកគេក៏ជឿថា លោក Por នឹងមើលឃើញកូនស្រីរបស់លោកពីលើមេឃ និងអបអរខួបកំណើតកូនស្រីអាយុ ៤ឆ្នាំជាមួយគ្នាផងដែរ៕

ប្អូន ម្លិះ ធ្វើខួបកំណើតនៅមុខចេតិយឪពុក
ប្អូន ម្លិះ ប្រារព្ធថ្ងៃកំណើតនៅវត្តទុកធាតុឪពុក
ប្អូន ម្លិះ ប្រារព្ធថ្ងៃកំណើតនៅវត្តទុកធាតុឪពុក
ប្អូន ម្លិះ ប្រារព្ធថ្ងៃកំណើតនៅវត្តទុកធាតុឪពុក
ប្អូន ម្លិះ ប្រារព្ធថ្ងៃកំណើតនៅវត្តទុកធាតុឪពុក
ប្អូន ម្លិះ
ប្អូន ម្លិះ និងម្តាយ
ប្អូន ម្លិះ ប្រារព្ធថ្ងៃកំណើតនៅវត្តទុកធាតុឪពុក
ប្អូន ម្លិះ ប្រារព្ធថ្ងៃកំណើតនៅវត្តទុកធាតុឪពុក
ប្អូន ម្លិះ ប្រារព្ធថ្ងៃកំណើតនៅវត្តទុកធាតុឪពុក