ក្រោយមរណភាព ស្រីឡៃ ហង្សមាសបានបង្ហោះស្នាដៃចុងក្រោយរបស់នាងផ្ទួនៗ (មានវីដេអូ)

0
86

ភ្នំពេញ៖ប្រិយមិត្តប្រហែលជាបានជ្រាបហើយថា ថ្ងៃនេះជាគម្រប់ខួប៧ថ្ងៃ នៃការស្លាប់របស់តារាចម្រៀងស្រីវ័យក្មេងអ្នកនាង សាន ស្រីឡៃ ។

ជាក់ស្ដែង ក្រោយមរណភាពរបស់ ស្រីឡៃ ខាងផលិតហង្សមាស ក៏បានបង្ហោះចម្រៀងចុងក្រោយ របស់នាងផ្ទូនៗលើបណ្ដាញសង្គម ដើម្បីបន្សល់ទុកជាអនុស្សាវរីយ៍  នឹងរំលឹកដល់ស្នាដៃដែលនាង ធ្វើកន្លងមក កាលពីនៅរស់។

ក្នុងនោះដែរ ក្រៅពីបទ«ឈឺចាប់ពីរដងបានហើយ» ស្រីឡៃ ក៏នៅមានបទ«ទឹកភ្នែកសាប»  មួយបទទៀត រួមទាំងស្នាដៃសម្ដែងជាច្រើន ដែលរូបភាពទាំងនេះអាចជាការចងចាំដ៏ល្អ សម្រាប់ប្រិយមិត្ត ពិសេសអ្នកគាំទ្ររបស់នាង។

យ៉ាងណាមិញ យើងរង់ចាំតាមដានមើលទាំងអស់គ្នាថា តើ ស្រីឡៃ នៅសល់ស្នាដៃអ្វីទៀតក្រៅពីបទដែលហង្សមាសបានបង្ហោះនេះ?

ចង់ដឹងថាបទ«ទឹកភ្នែកសាប» របស់ ស្រីឡៃ ពិរោះយ៉ាងណា ទស្សនា វីដេអូខាងក្រោម៖ 

បទ«ទឹកភ្នែកសាប»របស់​ ស្រីឡៃ ដែលទើបនឹងចេញ MV ថ្មីៗនេះ
បទ«ឈឺចាប់ពីរដងបានហើយ» របស់​ ស្រីឡៃ ដែលទើបនឹងចេញ MV ថ្មីៗនេះ
សាន ស្រីឡៃ កាលពីនៅរស់
សាន ស្រីឡៃ កាលពីនៅរស់