គេដាក់ទឹកអប់សម្រាប់សាកឲ្យបាញ់ខ្លួន គាត់នេះលេងលាត់សំពត់ បាញ់ចូលតំបន់ពិសេសអ៊ីចឹងហ្មង (មានវីដេអូ)

0
80

បរទេស៖  វីដេអូមួយបានធ្វើឲ្យគ្រប់គ្នាអស់សំណើច និងមានការងឿងឆ្ងល់យ៉ាងខ្លាំង បន្ទាប់ពីគេបានឃើញនារីម្នាក់យកទឹកអប់ដែលគេដាក់សម្រាប់សាក យកទៅបាញ់លើខោទ្រនាប់ និងភ្លៅរបស់នាង។

ទោះបីជាវាមិនមែនជាសកម្មភាពដែលខុសច្បាប់ ក៏វាជារឿងដ៏អាម៉ាស់មួយដែរ ដោយសារសកម្មភាពរបស់នាង ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ជាពិសេសនោះគឺ វីដេអូនេះត្រូវបានបណ្តាញផ្សព្វផ្សាយក្នុងស្រុក យកទៅចុះផ្សាយយ៉ាងសុះសាយតែម្តង។

ទោះជាយ៉ាងណា សាធារណៈជនមួយចំនួនបានគិតថា នេះគឺជារឿងមួយដ៏អយុត្តិធម៌បំផុតសម្រាប់នាង ដែលវីដេអូដ៏អាម៉ាស់បែបនេះ ត្រូវបានចែកចាយយ៉ាងដូច្នេះ។

គេដាក់ទឹកអប់សម្រាប់សាកឲ្យបាញ់ខ្លួន គាត់លេងបាញ់ចូលតំបន់ពិសេសអ៊ីចឹងម៉ង

ផ្ទុយទៅវិញ អ្នកលេងបណ្តាញសង្គមមួយចំនួនបែរជាគិតថា នាងមានបំណងចង់លួចទឹកអប់នោះទៅវិញ ប៉ុន្តែអ្នកលេងផ្សេងទៀតបានចេញមុខការពារនាង ព្រោះតាមរយៈវីដេអូបង្ហាញថា នៅពេលដែលនាងបាញ់ទឹកអប់រួច នាងមិនបានយកវាទៅជាមួយទេ។ មិនតែប៉ុណ្ណោះ ទឹកអប់នោះមិនត្រូវបានគេដាក់ក្នុងប្រអប់ឡើយ មានន័យថា វាជាផលិតផលសម្រាប់សាកតែប៉ុណ្ណោះ។

អ្នកលេងបណ្តាញសង្គមខ្លះទៀតបានគិតថា មនុស្សមួយចំនួនមានបំណងធ្វើសកម្មភាពបែបកំប្លែងៗ ដោយសារពួកគេដឹងថា សកម្មភាពរបស់ពួកគេនឹងត្រូវថតជាប់ដោយកាមេរ៉ាសុវត្ថិភាព៕

សម្រាប់មិត្តអ្នកអានវិញ គិតយ៉ាងណាដែរ ចំពោះទង្វើរបស់នារីម្នាក់នេះ?  សូមទស្សនាវីដេអូខាងក្រោម៖