ហង្សមាស រកវត្តសម្រាប់ធ្វើបុណ្យ៧ថ្ងៃ ឲ្យសាន​ ស្រីឡៃរួចហើយ គឺនៅ……

0
82

ភ្នំពេញ៖ ដូចគ្រប់គ្នាបានដឹងស្រាប់មកហើយ ពីជីវិតដ៏កម្សត់ លំបាក និងតស៊ួដើម្បីជួយជីវភាពក្រុមគ្រួសារទាំងមូល របស់តារាចម្រៀង សាន ស្រីឡៃ ដែលបានលាចាកលោកទៅហើយ ពេលនេះក្រុមគ្រួសារ ក៏មិនទាន់ដឹង ពឹងអ្នកណាគេដែរ។

យ៉ាងណាមិញ ក្រោយពីការទទួលខុសត្រូវ ចាត់ចែងការចំណាយលើពិធីបុណ្យសពអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២រូបនេះ ផលិតកម្មរស្មីហង្សមាសបានប្រកាសអញ្ជើញភ្ញៀវកិត្តិយសទីជិត ទីឆ្ងាយ ចូលរួមដើម្បីប្រារព្ធពិធីបុណ្យ៧ថ្ងៃឲ្យស្រីឡៃ ដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០១៧ នាវេលាម៉ោង០២រសៀល នៅវត្តទួលទំពូង ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ចំពោះមូលហេតុ ដែលក្រុមគ្រួសា​រ មិនធ្វើបុណ្យ៧ថ្ងៃ នៅឯផ្ទះ ក៏ព្រោះតែ វត្តមុននៅឆ្ងាយពេក ពិបាកក្នុងការធ្វើដំណើរ ដូច្នេះហង្សមាស ក៏សម្រេចចិត្ត ធ្វើបុណ្យ នៅវត្ត ទួលទំពូងតែម្តងទៅ៕

សារដែលក្រុមហ៊ុនរស្មីហង្សមាស បង្ហោះក្នុងបណ្តាញសង្គម
តារាចម្រៀងសាន ស្រីឡៃ កាលនៅរស់