ក្រោយពីបូជា សពស្រីឡៃ ពេជ្រ សោភា ក្តៅចិត្តរឿងមួយខ្លាំង! (មានវីដេអូ)

0
140

ភ្នំពេញ៖ ពិធីបុណ្យសពរបស់តារាចម្រៀងអ្នកនាង សាន ស្រីឡៃ បានបញ្ចប់ កាលពីថ្ងៃទី ១៨ តុលា ម្សិលមិញនេះ ក្រោមភាពទុក្ខសោកយ៉ាងខ្លាំង ពីសំណាក់ក្រុមគ្រួសារនិងអ្នកគាំទ្រជាច្រើនរូបទៀត។

ប៉ុន្តែបែរជាកើតមានរឿងមួយថា ការចំណាយនៅក្នុងពិធីបុណ្យសពនេះខាងហង្សមាសបានយកលុយ ដែលគេចូលបច្ច័យយកទៅទូទាត់លើការចំណាយ។ ដោយនេះជាហេតុធ្វើឱ្យ កំពូលតារាចម្រៀងអ្នកនាង ពេជ្រ សោភា មានការខឹងយ៉ាងខ្លាំងទៅលើអ្នកដែលបានលើកឡើងដូច្នេះ។

ហើយកាលពីយប់មិញនេះអ្នកនាង ពេជ្រ សោភា ក៏បាន Live វីដេអូផ្ទាល់នៅលើហ្វេសប៊ុកបកស្រាយចំៗពីរឿងនេះផងដែរថា លុយដែលត្រូវចំណាយក្នុងពិធីបុណ្យសព សាន ស្រីឡៃ គឺខាងក្រុមហ៊ុនហង្សមាសលោក កៅ សីហា ជាអ្នកទទួលរ៉ាប់រងលើថ្លៃចំណាយទាំងអស់ ហើយលុយចូលបុណ្យ ដែលបានមកពីអ្នកមកចូលរួមត្រូវបានប្រគល់ជូនម្តាយរបស់អ្នកនាង សាន ស្រីឡៃ ទាំងអស់

ទន្ទឹមនឹងនេះអ្នកដឹកនាំរឿងលោក កៅ សីហា ក៏បានផុសឱ្យដឹងនៅក្នុងហ្វេសប៊ុកផងដែរថា ការចំណាយក្នុងពិធីបុណ្យសព សាន ស្រីឡៃ អស់ជាង៥ពាន់ដុល្លារ ដោយក្រុមហ៊ុនហង្សមាសជាអ្នកចំណាយទាំងស្រុង ដោយមិនបានយកលុយដែលគេចូលបុណ្យយកទៅទូទាត់ក្នុងការចំណាយនេះទេ

ក្នុងនោះក៏មានអ្នកនាង ពេជ្រ សោភា បងស្រីអ្នកនាង ពេជ្រ សោភា និងក្រុមការងារហង្សមាសមួយចំនួនទៀតជាអ្នកដឹងឮ នៅក្នុងការរាប់លុយប្រគល់ជូនម្តាយ និងបងប្អូនស្រីសាន ស្រីឡៃ ទាំងអស់ដោយមានថវិកាសរុបចំនួនដល់ទៅ ៣៤៣១ដុល្លារ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូរបស់អ្នកនាង ពេជ្រ សោភា ដូចខាងក្រោមនេះ៖ 

 

ការចំណាយ ដែលលោក កៅ សីហា បានបង្ហាញប្រាប់ឱ្យដឹងនៅលើហ្វេសប៊ុកខ្លួន
លោក កៅ សីហា ប្រគល់លុយបុណ្យជូនម្តាយសាន ស្រីឡៃ
លោក កៅ សីហា ប្រគល់លុយបុណ្យជូនម្តាយសាន ស្រីឡៃ
អ្នកនាង ពេជ្រ សោភា លោក កៅ សីហា រាប់លុយដែលបានពីការចូលបុណ្យ
តារាចម្រៀងអ្នកនាង ពេជ្រ សោភា
ពីធីបុណ្យសពអ្នកនាង សាន ស្រីឡៃ
ពីធីបុណ្យសពអ្នកនាង សាន ស្រីឡៃ
អ្នកនាង សាន ស្រីឡៃ កាលនៅរស់