ថតរូបមិនប្រយ័ត្ន ធ្វើឲ្យធ្លាក់ទូរស័ព្ទចូលបឹង ស្រាប់តែនាំគ្នាឆោឡោពេញកប៉ាល់ (មានវីដេអូ)

0
79

ចិន៖ ថ្មីៗនេះនារីម្នាក់មានប្រតិកម្មយ៉ាងខ្លាំង បន្ទាប់ពីនាងបានធ្វើឲ្យទូរស័ព្ទដៃធ្លាក់ចូលទៅក្នុងទឹកនៅពេលដែលនាងកំពុងថតរូប។ ភ្លាមៗនោះ នាងស្រាប់តែចង់ហក់ចូលទៅក្នុងទឹក តាមទូរស័ព្ទរបស់នាង រហូតធ្វើឲ្យគ្រប់គ្នាឆោឡោពេញនាវា។

ហេតុការណ៍នេះ បានកើតឡើងនៅក្នុងនាវាកម្សាន្តមួយ ដែលកំពុងធ្វើដំណើរលើបឹង Erhai ខេត្តយូណាន ប្រទេសចិន ហើយវីដេអូនេះ ត្រូវបានថតដោយអ្នករួមដំណើរម្នាក់។

វីដេអូដែលមានរយៈពេលជាងមួយនាទីនេះ បានបង្ហាញពីសកម្មភាពរបស់នារីម្នាក់នោះ ដែលព្យាយាមហក់ចុះពីលើនាវា និងមនុស្សប្រហែល៥-៦នាក់ផ្សេងទៀត កំពុងព្យាយាមឃាត់ និងពន្យល់នាងកុំឲ្យធ្វើបែបនេះ។

ថតរូបមិនប្រយ័ត្ន ធ្វើឲ្យធ្លាក់ទូរស័ព្ទចូលបឹង ស្រាប់តែនាំគ្នាឆោឡោពេញកប៉ាល់

ចុងក្រោយនារីបង្កហេតុមិនបានហក់ទឹកទេ ហើយអ្នកដំណើរដែលព្យាយាមថតសកម្មភាពរបស់នាងក៏ត្រូវអាម៉ាស ដោយសារពួកគេត្រូវបានមិត្តភក្តិរបស់នាង គំរាមឲ្យទម្លាក់ទូរស័ព្ទរបស់ពួកគេចុះ។

តាមប្រភពព័ត៌មានបានបញ្ជាក់ថា អ្នកបម្រើនៅលើនាវានោះ បានព្យាយាមស្វែងរកទូរស័ព្ទឲ្យនាងវិញ តែមិនអាចរកឃើញទេ ដោយសារតែវាត្រូវបានធ្លាក់ចូលទៅក្នុងទឹក ដែលមានជម្រៅដល់ទៅ ៧ម៉ែត្រឯណោះ។

ម្ចាស់គណនីបណ្តាញសង្គម Weibo ម្នាក់បានសន្មត់ថា នារីម្នាក់នោះ មិនមែនមិនសប្បាយចិត្តដោយសារតែទូរស័ព្ទនោះជ្រុះទេ គឺនាងគ្រាន់តែខឹង ដោយសារតែនាងគ្មានរូប និងវីដេអូ ដើម្បីបង្ហោះទៅឲ្យមិត្តភក្តិរបស់នាងប៉ុណ្ណោះ៕

ប្រិយមិត្តគិតយ៉ាងណាដែរចំពោះទង្វើរបស់នារីរូបនេះ? សូមទស្សនាវីដេអូខាងក្រោម៖