ល្បីមិនបានប៉ុន្មានផង កវីតូច ពេជ្រ ថៃ ត្រូវបានអ្នកគាំទ្រធ្វើរឿងមួយនេះឲ្យ!

0
150

ភ្នំពេញ៖ នៅពេលនេះ The Voice Kids Cambodia ត្រូវបានបញ្ចប់ ហើយម្ចាស់ពានរង្វាន់The Voice Kids Cambodia រដូវកាលទីមួយ ក៏បានទៅលើកុមារា ពេជ្រ ថៃ ដែល ពោរពេញទៅដោយសមត្ថភាព ជាមួយនឹងទេពកោសល្យ និងទទួលបានប្រជាប្រិយភាពខ្លាំង តាំងតែពីច្រៀងលើកដំបូង។

យ៉ាងណាមិញ ពេជ្រ ថៃ មិនត្រឹមតែទទួលបានពាននោះទេ ប្អូន ក៏ទទួលបានប្រាក់ជាង៣ម៉ឺនដុល្លារឯណោះ ពីកម្មវិធី The Voice Kids Cambodia ហើយមានទស្សនិកជនជាច្រើនរំភើបចិត្ត ជាមួយនឹងជោគជ័យរបស់កុមាររូបនេះ។

បើយោងតាមបណ្តាញសង្គម ហ្វេសប៊ុក មួយ បានបង្ហោះរូបភាពគំនូរ២សន្លឹក ដែលមើលទៅគួរឲ្យចាប់អារម្មណ៍ នឹងកោតសរសើរពីស្នាដៃមួយនេះមែនទែន ព្រោះជារូបរបស់ កុមារពេជ្រ ថៃ ផ្ទាល់តែម្តង។

ជាការពិតណាស់ ទោះបីជាពេជ្រ ថៃជាក្មេងម្នាក់ដែលទើប នឹងទទួលបានជ័យជំនះ នៅក្នុងការប្រលងក៏ដោយ ក៏បានហ្វេនជាច្រើន ស្រលាញ់ ចូលចិត្ត យ៉ាងខ្លាំង ដោយសុខចិត្ត ចំណាយពេលវេលា គូររូបមួយសន្លឹកនេះយ៉ាងល្អឥតខ្ចោះ៕

កុំឲ្យខាតពេលយូរ សូមទស្សនាគំនូរ រូបពេជ្រ ថៃ ខាងក្រោមនេះទាំងអស់គ្នា៖ 

កុមារាពេជ្រ ថៃ
កុមារាពេជ្រ ថៃ និង Coach ព្រាប សុវត្ថិ
កុមារាពេជ្រ ថៃ និង Coach ព្រាប សុវត្ថិ
រូបភាពគំនូរ ដែលបុរសម្នាក់ គូរឲ្យ កុមារាពេជ្រ ថៃ
រូបភាពគំនូរ ដែលបុរសម្នាក់ គូរឲ្យ កុមារាពេជ្រ ថៃ