នេះជារូបភាព សាកសពរបស់ជ័យ រិន អតីតស្វាមី សាន ស្រីឡៃ ពេលកំពុងធ្វើបុណ្យ នៅខេត្ត!

0
188

ព្រៃវែង៖ បន្ទាប់ពីបានធ្វើការបាញ់ប្រហារ ទៅកាន់ជានារីជាទីស្រលាញ់លោក ជ័យ រិន ដែលជាអតីតស្វាមី សាន ស្រីឡៃ ក៏បានយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯងភ្លាមៗយ៉ាងរន្ធត់ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងជាមួយគ្នាតែម្តង។

ហេតុការណ៍នេះ បានធ្វើឲ្យមហាជនជាច្រើន មានភាពតក់ស្លុតយ៉ាងខ្លាំង ព្រោះមិននឹកស្មានថារឿងនេះអាចនឹងកើតមានឡើងដូច្នេះទេ។

បច្ចុប្បន្នសពលោក ជ័យ រិន អតីតស្វាមីអ្នកនាង សាន ស្រីឡៃ បានតម្កល់ទុក និងធ្វើបុណ្យតាមប្រពៃណី នៅទឹកដីកំណើតនៅភូមិពានី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយមានមន្ត្រីគយ និងរដ្ឋាករ ជាមិត្តរួមការងារចូលរួមយ៉ាងច្រើនផងដែរ។ នេះបើយោងតាមការប្រាប់ឱ្យដឹងពីហ្វេសប៊ុក Rin Ratanak។

ដោយកាលពីម្សិលមិញនេះនៅលើហ្វេសប៊ុក Rin Ratanak បានផុសឱ្យដឹងទាំងស្រុងដូច្នេះថា៖

«សូមវិញ្ញាណក្ខន្ធរបស់លោក ជ័យ រិន បានទៅកាន់ សុគតិភព… កើតជាតិណាៗ កុំឲ្យអភ័ព្វ ដូចជាតិនេះទៀត… បើតាមសាច់រឿងគាត់បានធ្វើពលិកម្មច្រើនណាស់ចំពោះតារាចម្រៀង សាន ស្រីឡៃ។

សពរបស់ លោក ជ័យ រិន ប្រារព្វធ្វើបុណ្យនៅភូមិពានី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយមានមន្ត្រីគយ និងរដ្ឋាករ ជាមិត្តរួមការងារចូលរួមយ៉ាងច្រើនផងដែរ។

ប្រភពបានឲ្យដឹងថា លោក ជ័យ រិន ឈ្មោះពិតគឺ ខៀវ ម៉ៅ អាយុ៤៧ឆ្នាំ។ ចំពោះឈ្មោះ ជ័យ រិន អាយុ៥៣ឆ្នាំនោះគឺជាឈ្មោះដែលគាត់ទិញពីគេ (កូតាហ្វ៊ុនស៊ិនប៉ិច) ដើម្បីចូលធ្វើការងារ ក្នុងក្របខណ្ឌគយតែប៉ុណ្ណោះ។ លោក ខៀវ ម៉ៅ មានបងប្អូន៤នាក់ ដែលសុទ្ធតែធ្វើគយដូចគ្នាៗ»

ទស្សនាកម្រងរូបភាពខាងក្រោម៖

ពីធីបុណ្យសពលោក ជ័យ រិន ស្វាមីអ្នកនាង សាន ស្រីឡៃ នៅខេត្តព្រៃវែង
សពលោក ជ័យ រិន នៅខេត្តព្រៃវែង
សពលោក ជ័យ រិន នៅខេត្តព្រៃវែង
លោក ជ័យ រិន
សពអ្នកនាង សាន ស្រីឡៃ និងលោក ជ័យ រិន ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ
សពអ្នកនាង សាន ស្រីឡៃ ធ្វើបុណ្យនៅវត្តសែនសុខ រាជធានីភ្នំពេញ
ពីធីបុណ្យសពអ្នកនាង សាន ស្រីឡៃ នៅវត្តសែនសុខ រាជធានីភ្នំពេញ